បញ្ជូនខ្លួនផ្កាយ២នាយកសាលានគរបាលភូមិ៥ ទៅតុលាការ

ភ្នំពេញ:​  ប្រភពពីសាលាដំបូងភ្នំពេញ​ បានឲ្យដឹងថា​ នៅព្រឹកថ្ងៃ១៨​ ខែធ្នូនេះ​ នគរបាលបានបញ្ជូនលោកផ្កាយ២​  នាយកសាលានគរបាលភូមិភាគ៥​ ដល់អយ្យការហើយ​ បន្ទាប់ពីត្រូវបាន ចាប់ខ្លួន នៅស្រុកសំឡូតកាលពី ថ្ងៃទី ១៧ ធ្នូ ម្សិលមិញ។

លោកផ្កាយ២ នាយកសាលននគរបាល ឈ្មោះ​ ប៉ិ​ វ៉ាន៉​ត្រូវចប់ខ្លួនពេលធ្វើដំណើរទៅ ដល់ដីចម្ការ របស់គាត់ មួយកន្លែងនៅស្រុក សំឡូត ដោយយោងតាមដីកាបង្គាប់ ឲ្យចាប់ខ្លួនឃុំខ្លួន របស់ប្រធាន ក្រុមប្រឹក្សាជំនុំជម្រះនៃ សាលា ឧ ទ្ធ រ ណ៍ ភ្នំពេញពី បទ « រំលោភ លើ ទំនុកចិត្ត » ។

យោង តាមប្រភពព័ត័មាន​ លោក ប៉ិ វ៉ា ន់ ហៅ គ្រូឡុ ងមាន ឋានន្តរស័ក្ដិឧត្តម សេនី យ៍ទោនិងមានតួនាទី ជានាយកសាលានគរបាលជាតិ ភូមិភាគ៥ ដែលមានទីតាំងនៅ ចំណុចទូលម្កាក់ ស្ថិតក្នុងភូមិ ស្រះកែវ ឃុំ កំពង់ព្រះស្រុកសង្កែ ។ ប្រភព បានឲ្យដឹងថា លោកផ្កាយ ២ ដែល សំបូរ រឿងអាស្រូវរូបនេះ ជាពិសេសសំណុំរឿងដីធ្លី នៅ ស្រុក សំឡូត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនតាម ដីកា បង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រម ជំនំជម្រះ នៃ សាលាឧទ្ធរណ៍ ភ្នំពេញ ខណៈ ពេលលោកឧត្តមសេនី យ៍ ទោរូបនេះ ធ្វើដំណើរចេញពី សាលានគរបាលជាតិទៅដល់ដីចម្ការរបស់ គាត់នៅស្រុក​សំឡូត ។

យោង ដីកាបង្គាប់ឲ្យចាប់ខ្លួនឃុំខ្លួនលេខ ៧ ដក ឧ /២៣ ចុះ ថ្ងៃ ទី២២ មិថុនា ឆ្នាំ ២០២៣ ដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ភ្នំពេញ លោក សួ ស សំអាត បានឲ្យដឹងថាជនជាប់ចោទ ឈ្មោះ ប៉ិ វ៉ា ន់ ភេទប្រុសអាយុ ៥៤ ឆ្នាំ ជា មន្ត្រី នគរបាល ត្រូវបានចាប់ខ្លួនពី បទ « រំលោភ លើ ទំនុកចិត្ត » ដែលប្រព្រឹត្តនៅ រាជធានី ភ្នំពេញ កាល អំឡុង ឆ្នាំ ២០០៨ ដល់ ឆ្នាំ ២០១៥បទល្មើស ព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាម បញ្ញត្តិ មាត្រា ៣៩១,៣៩២នៃ ក្រមព្រហ្មទណ្ឌ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *