កំពង់ធំ.រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតម្លៃ ១២ លានដុល្លារ ត្រូវបានបញ្ចុះបឋមសិលាសាងសង់.ក្រោមវត្តមានឯកឧត្តម គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានិងឯកឧត្តម ងួន រតនៈអភិបាលខេត្តកំពង់ធំ ខណះដែលពិធីធ្វើឡើងនៅភូមិស្នោ ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រសៀលថ្ងៃទី០៦.ធ្នូ.ឆ្នាំ២០២៣ ។
ឯកឧត្តម គង់ វិមាន បញ្ជាក់ថាក្នុងនាមក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាគឺមានតែការគាំទ្រ និងសុំថ្លែងការកោតសរសើរចំពោះក្រុមហ៊ុនដៃគូបរទេសដូចជានៅក្នុងស្រុកយើងជាមួយនឹងឯកឧត្តមអភិបាលខេត្តដែលបានយកចិត្តទុកដាក់ខ្ពស់ហើយមានទំនុកចិត្តខ្ពស់ចំពោះដៃគូ ក្នុងនាមក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានិងខិតខំប្រម៉ែប្រមូលនូវអ្វីដែលក្រុមហ៊ុនមានការស្រពេច
ស្រពិលមិនទាន់ច្បាស់លាស់ពីរឿងបញ្ហាច្បាប់ទម្លាប់ពាក់ព័ន្ធឯកសារណាមួយ យើងនឹងធ្វើការសម្រុះសម្រួលជូន ។
លោកបន្តថាស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាគឺជាស្ថាប័នប្រតិបត្តិមួយខាងច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលការជួយសម្រួលផ្នែកអ្នកវិនិយោគដូច្នេះគឺស្វាគមន៍អ្នកវិនិយោគមកពីគ្រប់ទិសទី ហើយក្នុងការបំពេញបែបបទផ្សេងៗគឺយើងអនុវត្តទៅតាមផ្លូវច្បាប់ដែយើង
មានហើយ ចឹងមិនធ្វើអ្វីឲ្យមានការខុសឆ្គងពីរឿងការខុសច្បាប់ទេហើយចំពោះបញ្ហាក្រុមហ៊ុនដូចគ្នាដែរយើងមិនទាន់មានភាពច្បាស់លាស់រឿងបញ្ហាឯកសារផ្សេងៗគឺអភិបាលខេត្តជាប្រធានអនុគណៈកម្មការវិនិយោគនៅថ្នាក់ខេត្ត ហើយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ជាអ្នកសម្របសម្រួលស្ថាប័នថ្នាក់ជាតិដូច្នេះគឺមិនមានអ្វីដែលគួរឲ្យក្រុមហ៊ុនមានការព្រួយបារម្ភទេ។
ឯកឧត្តម ងួន រតនៈ អភបាលខេត្តកំពង់ធំបានលើកឡើងថាថ្ងៃនេះការបើកការដ្ឋានសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុនជាដៃគូរាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យស្វាយចន្ទីជាកាយវិការល្អស្របជាមួយនឹងគោលនយោបាយហើយមួយទៀតទាំងការជ្រើសរើសទីតាំងសាងសង់សួនឧស្សាហកម្មស្វាយចន្ទីសមស្រប។
លោកបន្តថាកត្តាភូមិសាស្ត្រភូមិសាស្ត្រខេត្តកំពង់ធំមានវិសាលភាពផ្ទៃដីធំទូលាយណាស់ក្នុងចំណោមផ្ទៃដីដប់ប្រាំពាន់គីឡូម៉ែត្រការ៉េយើងមានសក្ដានុពលស្រូវហើយនិងដំណាំឧស្សាហកម្មដូចជាកៅស៊ូ ស្វាយ ស្វាយចន្ទី ក្នុងនាមរដ្ឋបាលខេត្ដគឺស្វាគមន៍ណាស់ជាមួយនឹងសកម្មភាពវិនិយោគស្វាយចន្ទីនេះយើងចេញជារូបរាងហើយហើយការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុននោះគឺលោកមានផែនការច្បាស់លាស់។
លោកមានជំនឿទុកចិត្តដែលកន្លងទៅយើងខ្វះការទុកចិត្តយើងឃើញប្រជាពលរដ្ឋក្នុងខេត្តខ្លះកាប់កៅស៊ូដាំស្វាយចន្ទីកាប់ស្វាយចន្ទីដាំកៅស៊ូដោយសារគាត់មិនមានភាពច្បាស់លាស់កាលណាស្អីថ្លៃគាត់រត់ទៅដាំរបស់នោះ ដូចនេះសមាគមស្វាយចន្ទីដែលជាភ្នែកច្រមុះរបស់ប្រជាពលរដ្ឋនឹងពាំនាំព័ត៌មានពិតដល់ពួកគាត់ ។
លោក ងួន រតនៈ បានសំណូមពរដល់សមាគមស្វាយចន្ទីដោយមានភាពច្បាស់លាស់ពីគោលការណ៍បានធ្វើម៉េចឲ្យប្រជាពលរដ្ឋបានយល់អំពីអ្វីផែនការរបស់យើងរវាងកិច្ចសហការសមាគម ឯកជននិងអ្នកដាំឲ្យស៊ីសង្វាក់គ្នាហើយសមាគមអ្នកសម្របសម្រួល។
តំណាងក្រុមហ៊ុនវិនិយោគបានលើកឡើងថាលោកបានជ្រើសរើសកំពង់ធំពីព្រោះខេត្តកំពង់ធំជាខេត្តដែលខ្ញុំមានដៃគូដែលល្អ ហើយមួយទៀតគឺកំពង់ធំជាខេត្តដែលដាំស្វាយចន្ទីច្រើនជាងគេហើយផលិតកម្មស្វាយចន្ទីបានច្រើនជាងគេផងដែរ ។
លោកបន្តថាប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺកម្ពុជាមានភាពអស្ចារ្យ ហើយការចូលមកវិនិយោគគឺមិនធ្វើឲ្យលោកខកចិត្តឡើយហើយខ្ញុំនឹងប្រាប់ទៅមិត្តភក្ដិចិនរបស់ខ្ញុំជាច្រើនឲ្យចូលមកវិនិយោគ អ្នកវិនិយោគខ្លះក៏មានការភាន់ច្រឡំដោយសារការបកស្រាយមួយចំនួនដែលជាភាពអវិជ្ជមានសម្រាប់កម្ពុជាប៉ុន្តែខ្ញុំនៅទីនេះគឺខ្ញុំឃើញច្បាស់ថាក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីល្អដោយធ្វើឲ្យអ្នកវិនិយោគមានទំនុកចិត្ត។
តាមការបញ្ជាក់ពីលោក ស៊ុយ កុកធាន ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឲ្យដឹងថាការសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមានតម្លៃ ១២ លានដុល្លារចែកចេញជាពីរដំណាក់កាលដោយឆ្នាំទី១
ប្រើទុនវិនិយោគ ៥ លានដុល្លា និងដំណាក់កាលទី ២ប្រើទុន៧ លានដុល្លា ដែលរោងចក្រមានទំហំរោងចក្រ១២,៨០០ ម៉ែត្រការេ លើផ្ទៃដី១៤ហិចតា កម្រិតសមត្ថភាពកែច្នៃ៤០ តោនក្នងមួយថ្ងៃ ប្រើកម្លាំងពលកម្ម ១៨០ នាក់ សាងសង់ដោយក្រុមហ៊ុនCSNC Agriculture គឺជាក្រុមហ៊ុន Joint Venture របស់វិនិយោគិនខ្មែរ និង វិនិយោគិន សិង្ហបូរី ។
លោកបន្តថាក្រុមហ៊ុនក្រៅពីកែច្នៃគ្រាប់ស្វាយចន្ទីក្រុមហ៊ុននិងកែច្នៃសំបុកត្រចៀកកាំនិងកែច្នៃដំឡូងមីទៀតផង។