ករណីរថយន្តដឹកថ្មម៉ាបនៅតែមានករណីធ្លាក់លើផ្លូវជាតិ ហេីយជ្រុលទៅប៉ះក្មេងស្រីបណ្តាលរបួសធ្ងន់

ខេត្តក្រចេះ៖​ រថយន្តធុនធំដឹកថ្មម៉ាបមិនប្រយ័ត្នធ្លាក់លើផ្លូវជាតិញឹកញាប់ជាករណីដដែលៗសមត្ថកិច្ចជំនាញលើដងផ្លូវនិងអាជ្ញាធ័រនៅតែមានភាពធូរលង់ទើបហេតុការណ៍នោះនៅតែកើតមាន។

ខណៈនេះដែរក៏មានថ្មម៉ាបមួយដុំធំទម្ងន់ប្រមាណជា៣០តោនបានធ្លាក់ចេញពីរថយន្តមួយគ្រឿងក៏បណ្ដាលឱ្យត្រូវចំកូនក្មេងរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរហើយក៏បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ..។

ហេតុការណ៍គ្រោះថ្ថាក់បង្ករឡើងដោយដុំថ្មម៉ាប់ធ្លាក់ចេញពីរថយន្តត្រូវចំកូនក្មេងនោះបានកើតឡើងនៅវេលាម៉ោង ១០.៣០នាទី ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២៣ត្រង់ចំណុចភូមិកាប៉ូមួយសង្កាត់អូរឫស្សីក្រុងក្រចេះខេត្តក្រចេះ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តដែលបង្កគ្រោះថ្នាក់នោះម៉ាកវ៉េអងពណ៌.សពាក់ស្លាកលេខ ភ្នំពេញ 3F-2307 ហើយសណ្តោងរ៉ឺម៉កពាក់ស្លាកលេខភ្នុំពេញ៤A-៨៩៦០បើកបរទឹសដៅពីរលិចទៅកើតអ្នកបើករថយន្តបានទុករថយន្តចោលរួចរត់គេចខ្លួនបាត់បន្ទាប់ពីកើតហេតុ។ ប្រភពបន្តថារថយន្តនោះមកដល់ចំណុចកើតហេតុបានរ៉េចង្កូតមកគៀប៉ះចំកូនក្មេងស្រីឈ្មោះ វឿន ស៊ូយ៉ុង ភេទស្រីអាយុ៥ឆ្នាំរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង។

រថយន្តដឹកថ្មម៉ាបនោះកន្លងមកក៏មានករណីដឹកថ្មម៉ាបនេះក៏តែងតែធ្លាក់ជាញឹកញាប់ដោយមិនមានការប្រុងប្រយ័ត្នចងខ្សែររឹតឱ្យបានត្រឹមត្រូវនោះទេ។រដ្ឋបាលខេត្តនិងមន្ត្រីជំនាញក៏ធ្លាប់បានកោះហៅក្រុមប្រកបអាជីវកម្មដឹកថ្មម៉ាបទាំងអស់នោះ មកអប់រំណែនាំដែរតែទោះជាយ៉ាងណាក៏នៅតែមានការធ្វេសប្រហែសដដែលទើបនៅមានករណីនេះកើតឡើងដដែល។

ជំនាញនគរបាលចរាចរណ៍ មេត្តា ពង្រឹង រឹតបន្តឹងការបើកបរ ដឹកជញ្ជូន ក្នុងល្បឿនលឿន ធ្វេសប្រហែស ខុសបច្ចេកទេស ដើម្បីធានាបាន ករណីគ្រោះថ្នាក់ ដែលបង្កឡើងជាយថាហេតុណាមួយ។ ពីព្រោះផ្លូវជាតិលេខ ៧ ក្រចេះ-ស្នួល ដឹកថ្មម៉ាបផ្ទុកធ្ងន់ណាស់ អាចកន្លែងជញ្ជីងថ្លឹងទំងន់ រវល់ថ្លឹងលុយ ? ដឹកទៅវៀតណាម ទាំងយប់ ទាំងថ្ងៃនោះផង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *