ខេត្តរតនគិរី៖កម្លាំងព្រហ្មទ័ណ្ឌកំរិតធ្ងន់បានចុះឃាត់ខ្លួនម្ចាស់គ្លីនិកឯកជនយីហោឱសថស្ថានពន្លឺសុខភាពដែលបានទទួលព្យាបាលអ្នកជំងឺម្នាក់ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតសង្ស័យប្រតិកម្មថ្នាំច្រើនមុខដែលចាក់ចូលបន្តក្នុងសេរ៉ូមនោះហើយឯខាងមន្ទីរសុខាភិបាលខេត្តក៏បានសម្រេចបិទ បន្ទប់ពិគ្រោះ ព្យាបាលជំងឺ សុឹមសនឡៃនៅថ្ងៃទី១ខែធ្នូឆ្នាំ២០២៣នេះដែរ។
ការចុះឃាត់ខ្លួនម្ចាស់គ្លីនិកឯកជននោះសមត្ថកិច្ចបានធ្វើឡើងនៅរសៀលថ្ងៃទី១ខែធ្នូឆ្នាំ២០២៣ដែលស្ថិតនៅក្នុងភូមិជ័យជំនះសង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរនគិរី។
បន្ទាប់ពីឃាត់ខ្លួនបានហើយក៏នាំមកឃុំខ្លួនបណ្តោះអាសន្ននៅការិយាល័យព្រហ្មទ័ណ្ឌនៃស្នងការដ្ឋានខេត្តរងចាំក៏សាងសំណុំរឿងបញ្ជូនបន្តទៅអយ្យាកាសាលាដំបូងខេត្ត។
ម្ចាស់គ្លីនិកដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួននោះ ឈ្មោះ លុយ ទី ជាប្រធានគ្រប់គ្រងសម្ភពយីហោះឱសថស្ថានពន្លឺសុខភាពដែលមានទីតាំងខាងលើដោយជាប់ពាក់ព័ន្ធនិងការចោទប្រកានថាបានទទួលព្យាបាលបុរសម្នាក់បណ្តាលឱ្យស្លាប់នៅថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២៣។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ ប្រាក់ សុភាពអាយុ៣៩ឆ្នាំមុខរបរកម្មករជៀរជ័រកៅស៊ូមានទីលំនៅភូមិ២កាចាញសង្កាត់កាចាញក្រុងបានលុងខេត្តរតនគិរី។
ដែលឈ្មោះឈួន ស្រីរ័ត្នត្រូវជាប្រពន្ធជនរងគ្រោះថាប្ដីរបស់គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលម៉ូតូពេលកំពុងដឹកជ័រកៅស៊ូមកផ្ទះប្រហែលជាបោកត្រូវចំដើមទ្រូងហើយខ្លាចក្រែងមានរបួសធ្ងន់ធ្ងរទើបនាំទៅព្យាបាលនៅកន្លែងឱសថស្ថានពន្លឺសុខភាពនោះ។
ប្រពន្ធជនរងគ្រោះថាសុខភាពប្តីនៅធម្មត្តាមិនមានសភាពធ្ងន់ធ្ងរអ្វីនោះទេតែពេលចូលទៅដល់កន្លែងនោះស្រាប់តែក្រុមគ្រូពេទ្យគេបានមកទទួលព្យាបាលដោយដាក់សេរ៉ូមជាបន្ដបន្ទាប់អស់ចំនួន៤ទៅ៥ប្លោក រយ:ពេលជាង៧ម៉ោងបែរទៅជាធ្ងន់ធ្ងរហាក់មិនបានធូរស្រាលទៅវិញ។
រួចក៏បានសុំគ្រូពេទ្យចេញទៅពេទ្យខេត្តតែប្រធានគ្រប់គ្រង់នោះមិនព្រមឱ្យយកអ្នកជំងឺចេញទេថែមទាំងប្រាប់ថាគេចេះព្យាបាលហើយ។
ប៉ុន្ដែអ្វីដែលក្រុមគ្រូពេទ្យពន្លឺសុខភាពបានអះអាងនោះមិនអាចយកជាការបានឡើយអ្នកជំងឺមានសភាពប្រកាច់ទាំងដៃជាប់សេរ៉ូមក៏ដាច់ខ្យល់ស្លាប់បាត់បង់ជីវិតតែម្តង។
ក្រោយកើតហេតុនៅរសៀលថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៣ក៏មានខាងនគបាលការិយាយល័យបច្ចេកទេសនិងវិទ្យាសាស្ត្ត្រនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យធ្វើកោសលវិច្ច័យរហូតឈានដល់ធ្វើការឃាត់ខ្លួនម្ចាស់គ្លីនិកខាងលើនោះតែម្តង។
លោក ឆេង សុខនី មេធាវីរបស់ម្ចាស់គ្លីនិកថារឿងនិងមិនអាចបំភ្លឺបានទេគេគ្រាន់ពឹងពាក់មែនតែគេមិនទាន់ដាក់របៀបការពារនៅឡើយទេចាំមើលគេបញ្ជូនទៅតុលាការ។
បើតាមប្រភពថាម្ចាស់ឱសថស្ថាន «ពន្លឺសុខភាព»នោះក៏ធ្លាប់បានត្រូវចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តរតនគិរីធ្វើកាឃុំខ្លួនម្តងរួចទៅហើយដែរតាំងពីសៀលថ្ងៃទី២៨ ខែមេសាឆ្នាំ២០១៦កន្លងទៅពីបទលួចថ្នាំពេទ្យជាច្រើនប្រអប់តម្លៃរាប់ម៉ឺនដុល្លារ ក្នុងឃ្លាំងមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី។ម្ចាស់ឱសថស្ថាន «ពន្លឺសុខភាព» នោះគេដឹងថាជាកូនប្រសាលោក ស៊ឹម សនឡៃ សមាជិកក្រុមប្រឹក្សាខេត្តរតនគិរី និងអតិតជាប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី។
ប្រភពបន្តថាការធ្វើសកម្មភាពលួចថ្នាំពេទ្យនោះក៏មានសហការគ្នាជាមួយបក្ខពួកឈ្មោះ ហេង រតនា អ្នកកាន់ឃ្លាំងឱសថ។
កាលកំឡុងពេលនោះម្ចាស់ឱសថស្ថាន «ពន្លឺសុខភាព» ឈ្មោះ លុយ ទី គឺជាអ្នកមានស្តុកស្តុម្ភម្នាក់ដែលបានប្រើរថយន្តសេរីទំនើប Lexus-570 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2I-7376 ធ្វើសកម្មភាព។ហើយសមត្ថកិច្ចបានស្រាវជ្រាវឆែកឆេរប្រមូលត្រឡប់មកវិញបានថ្នាំពេទ្យគ្រប់ប្រភេទចំនួន៤កេះធំៗផងដែរត្រឡប់មករក្សាទុកក្នុងវិញដែរ៕(ផង់វិន)