កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បំបែកសំបុកក្រុមចែកចាយនិងសេពគ្រឿងញៀនបានចំនួន២២នាក់

ព្រះវិហារ៖ក្រោមការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣  កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ និងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានធ្វើការចុះស្រាវជ្រាវស៊ើបអង្កេតបំបែកសំបុកក្រុមក្មេងញៀនថ្នាំ  និងអ្នកជួញដូរចែកចាយគ្រឿងញៀនខុសច្បាប់ បានធ្វើការឃាត់ខ្លួន យុវជនប្រុសស្រីចំនួន ២២នាក់ (ស្រីចំនួន ០២នាក់) ស្ថិតនៅភូមិភារកិច្ច ក្រុងព្រះវិហារ និងស្រុកជាំក្សាន្ត ដកហូតវត្ថុតាងរួមមាន ៖ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៥កញ្ចប់,ម៉ូតូចំនួន ០៧គ្រឿង,ទូរស័ព្ទ ១៣គ្រឿង និងសម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

ក្រោយពីបានឃាត់ខ្លួនយុវជនប្រុសស្រីចំនួន ២២នាក់សមត្ថកិច្ចបាននាំខ្លួនមកសាកសួនិងចងក្រងសុំណុំរឿងនិងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់គ្រឿងញៀននាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *