រកឃើញការកាប់រានព្រៃយកដីធ្វើចម្ការក្នុងព្រៃឡង់ទឹកដីឃុំមានរិទ្ធស្រុកសណ្ដាន់ ខេត្តកំពង់ធំ

កំពង់ធំ៖ បណ្ដាញព្រៃឡង់ បានសហការជាមួយសហគមន៍ព្រៃឈើក្បាលអូធ្នង់ ក្បាលខ្លា អូដាសស្គរ អាជ្ញាឃុំមានរិទ្ធ នៅថ្ងៃទី២៨ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះល្បាតព្រៃ ស្ថិតក្នុងឃុំសណ្ដាន់ ឃុំមានរិទ្ធ និងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ រយៈពេល ៣ថ្ងៃនេះ បានរកឃើញការកាប់រានព្រៃយកដីធ្វើចម្ការរ ស្ថិតនៅតំបន់ អូរតាលោក ព្រៃឡង់ ទឹកដីឃុំមានរិទ្ធ តាមការប៉ាន់ស្មានទំហំប្រហែល ៤០ទៅ ៥០ហិកតា។

បណ្តាញព្រៃឡង់ បានសំណូមពរដល់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន នៅក្បែរស្នាក់ការបរិស្ថាននៅច្រកព្រះអាទិត្យ សូមជួយចាត់វិធានការតាមនីតិវិធីច្បាប់ផង ក្រុមខ្ញុំបានទៅដល់កន្លែងនោះផ្ទាល់ហើយ បើចង់បានព័ត៌មានបន្ថែម សូមទំនាក់ទំនងមកក្រុមការងារបណ្តាញព្រៃឡង់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *