កំពង់ចាម : បុរស ម្នាក់ បេីក រម៉ក ម៉ូតូ ដឹក ទឹក សុទ្ធ ធ្លាក់ ប្រឡាយ លូ ដោយ ខ្លួន ឯង បណ្តាល ឲ្យរង របួស សន្លប់ ធំ ត្រូវ បាន ប្រជាពលរដ្ឋ ជួយ សង្រ្គោះ និង បាន តេ ទូរសព្ទ ហៅ រថយន្ត មណ្ឌលសុខភាព ដឹក យក ទៅ មន្ទីរ ពេទ្យ ព្រោះ របួស ធ្ងន់ធ្ងរ ករណី នេះ បាន កេីត មាន ឡើង កាល ពី វេលាម៉ោង ១០និង ១៥នាទីព្រឹក ថ្ងៃ ទី ២០ ខែធ្នូ ឆ្នាំ ២០២០ នៅ លេី កំណាត់ ផ្លូវ កៅស៊ូ លេខ ៦០ ស្ថិត ក្នុង អូរ កំបោរ ឃុំ បារាយណ៍ ស្រុក ព្រៃឈរ ខេត្ត កំពង់ចាម ។
ប្រភព នៅ កន្លែង កេីតហេតុ បាន ឲ្យដឹងថា បន្ទាប់ ពី បុរស ខាង លើ ជួប ឧបទ្ទវហេតុ ដោយ ជិះ រម៉ក ម៉ូតូ ដឹក ទឹក សុទ្ធ ធ្លាក់ ផ្លូវ នោះ ប្រជាពលរដ្ឋ ដែល មាន លំនៅឋាន ជិត កន្លែង កើត ហេតុ បាន ជួយ សង្គ្រោះ ជា បឋម ព្រមទាំង តេ ទូរសព្ទ ហៅ រថយន្ត មណ្ឌលសុខភាពឃុំ ថ្មពូន តែ រថយន្ត ខូច ហើយ ត្រូវបាន ហៅ បន្ត ទៅ រថយន្ត មណ្ឌលសុខភាព ឃុំ ក្រូច ដែល មាន ចំងាយ ប្រមាណ ជា ៧ គីឡូ ម៉ែត្រ តាំងពី ម៉ោង ១០ និង ១៥នាទី រហូត ដល់ ម៉ោង ១១និង ៥នាទី ទើប រថយន្ត សង្គ្រោះ មក ដល់ ដេីម្បី ដឹក ជនរងគ្រោះ ទៅ កាន់ មន្ទីរពេទ្យ ខណៈ អាការៈ ធ្ងន់ធ្ងរ ទៅ ៗ ។ ដោយឡែក សមត្ថកិច្ច នគរបាល ក្នុង មូលដ្ឋាន មិន បាន ឃេីញ វត្តមាន មក កន្លែង កើត ហេតុ នោះ ឡើយ ។
លោក កែវ ស៊ាង ហ៊ាន់ អធិការ នគរបាល ស្រុក ព្រៃឈរ បាន ឲ្យដឹងថា ចំពោះ ករណី គ្រោះថ្នាក់ ចរាចរណ៍ នេះ ប្រហែល ជា គ្មាន អ្នក រាយការណ៍ ទៅ ប៉ុស្តិ៍ នគរបាល រដ្ឋបាល ទេីប មាន បញ្ហា យឺតយ៉ាវ បែប នេះ ។ ទោះជា យ៉ាងណា លោក បាន បញ្ជា ឲ្យ កម្លាំង ជំនាញ ចុះ ពិនិត្យ និង ប្រមូល សម្ភារៈ ទុក ដាក់ ឲ្យ បាន ត្រឹមត្រូវ ដើម្បី ប្រគល់ ជូន ក្រុម គ្រួសារ ជនរងគ្រោះ នៅពេល ក្រោយ ៕