ចាប់ខ្លួនជនសង្ស័យ៨ នាក់នេសាទខុសច្បាប់ក្នុងតំបន់ទំនប់វារីអគ្គិសនីសេសាន២បញ្ជូនទៅតុលាការ

ស្ទឹងត្រែង៖  ជនសង្ស័យ ចំនួន ៨ នាក់ ដែលឃុបឃិតគ្នា លួចធ្វើនេសាទខុសច្បាប់  នៅក្នុងតំបន់ហាមឃាត់អាងទំនប់វារីអគ្គិសនីសេសានក្រោម២ ត្រូវបានកម្លាំងកងរាជអាវុធហត្ថសហការជាមួយមន្ត្រីឆ្មាំនិងមន្ត្រីជំនាញផ្នែកជលផល   បន្ទាប់ពីបានឃាត់ខ្លួនបាន   បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ក្នុងសកម្មភាព បញ្ជូនជនសង្ស័យទៅតុលាការនៅព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២៣ នេះ លោក ដេត ចំណាន នាយខណ្ឌលផលស្តីទីស្ទឹងត្រែង បានបញ្ជាក់ថា ៖នេះជាក្រុម អ្នកនេសាទ ដែលតែងតែ សហការឃុបឃិតគ្នាជាមួយ  នឹងប្រជាសហគមន៍ លួចធ្វើនេសាទ ខុសច្បាប់នៅក្នុងអន្លង់អភិរក្សត្រីមេពូជក្នុងអាងទំនប់វ៉ារីអគ្គិសនីសេសានក្រោមពី  នៅក្នុងភូមិសាស្ត្រ  ឃុំក្បាលរមាស   ស្រុកសេសានខេត្តស្ទឹងត្រែង។

លោកបន្តថា៖តំបន់នេះ រដ្ឋបាលជលផលនិងខណ្ឌជលផលខេត្ត  អាជ្ញាធរមានសមត្ថកិច្ចបានធ្វើការផ្សព្វផ្សាយច្បាប់ ហាមឃាត់ មិនឲ្យចូលធ្វើនេសាទទេ តែក្រុមទាំងនេះបានឃុបឃិតគ្នាជាមួយប្រជាសហគមន៍  ជាថ្នូរនិងការសូកប៉ាន់លុយកាក់ ហើយចូល ទៅធ្វើនេសាទដោយខុសច្បាប់។

លោកបន្តថា៖កម្លាំងគណៈបញ្ជាការឯកភាពស្រុកសេសាន ក្រោមការដឹកនាំបញ្ជាពីព្រះរាជអាជ្ញាសាលាដំបូងខេត្ត  បានចុះស្រាវជ្រាវធ្វើការឃាតខ្លួនបានចំនួន៩នាក់ក្នុងនោះមានក្មេងប្រុសម្នាក់អាយុ១៣ឆ្នាំបានឱ្យទៅផ្ទះវិញ   ក្រៅពីនោះកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី៣០ខែវិច្ឆិកានេះ។

សូមបញ្ជាក់ថា៖ការឃាត់ខ្លួនជនសង្ស័យបានធ្វើឡើងនៅកាលពីថ្ងៃទី២៧-២៨ខែវិច្ឆកាកន្លងមកថ្មីៗនេះ  ជាមួយនិងវត្ថុតាំង  មានទូកឈើចំនួន៣គ្រឿង-ទូកស្មាច់១គ្រឿង- ម៉ាស៊ីន២៥សេះ២គ្រឿង២០សេះ២គ្រឿង-សន្ទូចរនង៣០០០ពាន់ផ្លែ- មងបណ្តែត២៥០០ម៉ែត្រស្មើ២៧ត្បូង-រួមនិងត្រីចម្រុះចំនួន៣៤គីឡូក្រាមផងដែរ។

ប្រជាពលរដ្ឋនៅក្នុងឃុំក្បាលរមាសសង្ឃឹមថា  តុលាការនិងចាត់វិធានការតាមច្បាប់ចំពោះជនខិលខូចទាំងនេះ   និងស្រាវជ្រាវអ្នកពាក់ព័ន្ធបន្ថែមទៀត   ទៅតាមនិតិវិធីប្រកបដោយប្រសិទ្ធភាព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *