ព្រះវិហារ÷ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីឃាតកម្មគិតទុកជាមុន នៅចំណុចបុស្សល្ហុង ចំការរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិឆ្មារ ឃុំឆ្មារ ស្រុកជ័យសែន ខេត្តព្រះវិហារ ។
ដែលបង្កឡើងដោយឈ្មោះ អាំ ឡាម ភេទប្រុស អាយុ២៩ឆ្នាំ(ត្រូវជាក្មួយជនរងគ្រោះ) បានប្រើប្រាស់អាវុធកែច្នៃ (កាប៊ីន) ចំនួន ០២ ដើម បាញ់សម្លាប់ទៅលើជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធបណ្តាលឲ្យស្លាប់ភ្លាមៗទាំងពីរនាក់នៅកន្លែងកើតហេតុ។
មូលហេតុរឿងបាញ់សម្លាប់នេះជារឿងគំនុំ(ចោទថា2នាក់ប្ដីប្រពន្ធចេះអាបធ្មប់) ក្នុងករណីខាងនេះដែរសមត្ថកិច្ចបានឃាត់ខ្លួនជនល្មើស និងដកហូតបានអាវុធកែច្នៃ(កាប៊ីន)ចំនួន ០២ដើមផងដែរ។
ក្រោយពីបានឃាត់ខ្លួនជនល្មើសភ្លាមនោះសមត្ថកិច្ចបាននាំខ្លួនជនល្មើសមកសាកសួនិងចងក្រងសុំណុំររឿងបញ្ជូនទៅតុលាការ
រីឯសាកសពពីនាក់ប្ដីប្រពន្ធប្រគល់ឱ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕