ពេលនេះ ស្នងការនគរបាលខេត្តក្រចេះ បានកោះហៅមេប៉ុស្តិ៍ស្រែចា មកឆ្លើយបំភ្លឺករណីទៅបញ្ឈប់ការសម្តែងសិល្បៈល្ខោនបាសាក់ ក្នុងពិធីបុណ្យកឋិនមួយ ស្រុកស្នួល ខេត្តក្រចេះ យប់២៣-វិច្ឆិកា-២០២៣

ក្រចេះ៖ ស្នងការនគរបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានកោះហៅលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចា មកស្នងការនគរបាលខេត្ត ដើម្បីឆ្លើយបំភ្លឺ ក្នុងករណីដែលលោកចុះទៅហាមឃាត់ និងបញ្ឈប់ការសម្ដែង របស់ក្រុមអ្នកលេងសិល្បៈល្ខោនបាសាក់ ក្នុងពិធីបុណ្យកឋិនមួយ នៅវត្តអូរលុង ស្ថិតក្នុងភូមិ អូរលុង ឃុំស្រែថា ស្រុកស្នួល ខេត្តក្រចេះ ។

ករណីនេះមេប៉ុស្តិ៍ស្រែចា ហាមឃាត់អ្នកលេងល្ខោនបាសាក់នេះ បានកើតឡើងនៅយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលនេះមហាជនជាច្រើន កំពុងផ្ទុះប្រតិកម្មចំពោះទង្វើរបស់លោកមេប៉ុស្តិ៍រូបនេះ។

លោកមេប៉ុស្តិ៍ ក៏បានឆ្លើយបញ្ជាក់នៅយប់នោះផងដែរថា លោកមិនបានទទួលព័ត៌មានថា នឹងមានកម្មវិធីបុណ្យកឋិន ក៏ដូចជាការសម្ដែងសិល្បៈល្ខោនបាសាក់អ្វីនោះទេ ទើបលោកចុះមកសួរនាំ មិនមានគោលបំណងមករករឿង ឬក៏រំខានអ្វីឡើយ។

សេចក្តីបំភ្លឺនៅស្នងការនគរបាលខេត្តក្រចេះ យ៉ាងណាទៀតនោះ SKS នឹងចេញផ្សាយជាបន្តបន្ទាប់ទៀត៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *