កែប: ក្រោយផ្ទុះរឿងមានបង្គោលថ្មបោះលើកណ្តាលទ្រូងផ្លូវនៅក្រុងកែប ខេត្តកែប លោក ប៊ុន យោង អ្នកនាំពាក្យរដ្ឋបាលខេត្តកែប បានបញ្ជាក់នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា អាជ្ញាធរក្រុងកែប បានសម្រេចដកបង្គោលរបងនោះចេញហើយ ដោយមានការព្រមព្រៀងពីភាគីម្ចាស់ដី។
លោកបន្ថែមថា ការដកនេះដោយសារភាគីម្ចាស់ដីមិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរជាមុន ហើយតម្រូវអោយភាគីម្ចាស់ដីសុំច្បាប់នៅរដ្ឋបាលក្រុងឡើងវិញ។
ដោយឡែក ការបោះបង្គោលរបស់ម្ចាស់ដី គឺយោងទៅតាមប្លង់ដែលមាន ដោយកន្លងទៅមន្ទីរជំនាញបានឈួសឆាយធ្វើផ្លូវចុះទៅសមុទ្រ ចូលដីពលរដ្ឋខាងលើប្រមាណ៣ម៉ែត្រ យ៉ាងណាយើងនឹងបញ្ចប់បញ្ហានេះដោយរក្សាផ្លូវ ១២ម ដដែល ហើយម្ចាស់ដីមុនធ្វើរបងត្រូវសុំច្បាប់អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕