ទូក”ង”តំបន់សឹកជ័យសែន បារមីលោកតាឌី របស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានត្រៀមជាស្រេច ដើម្បីចូលរួមប្រកួតជាមួយក្រុមទូក”ង”របស់រដ្ឋបាលខេត្តព្រះវិហារ!

ព្រះវិហារ៖ ក្រុមកីឡាករទូក “ង” ដែលមានឈ្មោះ«តំបន់សឹកជ័យសែន បារមីលោកតាឌី» របស់អង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលមានចំណុះប្រមាណជាង ២០នាក់ បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីចូលរួមប្រកួតប្រជែងយកជ័យលាភី ជាមួយក្រុមទូក«ង» ដែលមកពីតាមបណ្តាក្រុង ស្រុក អង្គភាពនានាជុំវិញខេត្ត និងទូក«ង»របស់រដ្ឋបាលខេត្តព្រះវិហារ។

ពិធីបុណ្យអ៊ុំទូកនោះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៨-១៩វិច្ឆិកា២០២៣ ខាងមុននេះ នៅរមណីយដ្ឋានទំនប់៩៥ ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្រោមការរៀបចំរបស់រដ្ឋបាលខេត្តព្រះវិហារ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា នៅល្ងាចថ្ងៃទី១៤វិច្ឆិកា២០២៣ បានអញ្ជើញដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល ជាមួយ គណៈកម្មការទូក “ង ” តំបន់សឹកសែនជ័យ បារមីលោកតាឌី  និងក្រុមកីឡាករទាំងអស់ ដែលបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការចូលរួមប្រកួតក្នុងវិធីបុណ្យអ៊ុំទូក ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានផ្តាំផ្ញើដល់គណៈកម្មការ និងក្រុមកីឡាករទូក “ង” ទាំងអស់ ត្រូវខិតខំថែទាំសុខភាពឲ្យបានល្អ ត្រូវខិតខំធ្វើការហ្វឹកហាត់ឲ្យបានជាប់ជាប្រចាំ និងស្ទាត់ជំនាញ ដើម្បីចូលរួមប្រកួតប្រជែង ជាមួយទូក “ ង ”  របស់រដ្ឋបាលខេត្តព្រះវិហារ ដែលពិធីបុណ្យអ៊ុំទូកនោះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩វិច្ឆិកា២០២៣ ខាងមុខនេះ។ លើសពីនេះទៀត សូមបងប្អូនទាំងអស់ ផ្អាកពិសារជាតិស្រវឹងមួយរយៈពេលសិន ដើម្បីមានសុខភាពមាំមួន និងឈានទៅទទួលជោគជ័យ លើការប្រកួតក្នុងចំណោមទូកជាច្រើនទៀត។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានឧបត្ថម្ភ ទឹកបរិសុទ្ធ  ៥កេស  ទឹកផ្លែឈើ  ៥កេស  និងថវិកា  ១លានរៀល ដល់គណៈកម្មការ និងក្រុមកីឡាករទូក” ង “«តំបន់សឹកជ័យសែន បារមីលោកតាឌី» ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *