ឃាត់ខ្លួនមនុស្សប្រុសស្រីចម្រុះជាតិសាសន៍ជាង១០០នាក់ក្នងSky KTVក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ:​ នគរបាលបានបើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងយីហោ SKY KTV នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត សង្ស័យមានករណីលក់ចែកចាយ និងប្រើប្រាស់ថ្នាំញៀនកាលពីវេលាម៉ោង២៣:៥០នាទី យប់ថ្ងៃទី៤​ ខែវិច្ឆិកាឆ្នាំ២០២៣។

ដោយមានការសម្របសម្រួលនីតិវិធីពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ជាលទ្ធផលនគរបាលយើង បានឃាត់ខ្លួនជនសង្ស័យចំនួន១០៧នាក់ ស្រី ៤០នាក់ ក្នុងនោះជនបរទេសចំនួន៤២នាក់ ស្រី០៧នាក់ រួមមាន៖–ឥណ្ឌូនេស៊ីៈ២១នាក់ ស្រី០១នាក់  –វៀតណាមៈ១៥នាក់ ស្រី០២នាក់ –ចិនៈ០៣នាក់ ស្រី០១នាក់ –ថៃៈ០៣នាក់ ស្រី០៣នាក់។ ក្រៅពីនេះ ដកហូតបានម្សៅម៉ត់សថ្លា ០៦កូនថង់ និង០១កូនថង់តូច,ថ្នាំកញ្ចប់ពណ៌ក្រហម(រូបសេះ)០១កញ្ចប់, ពណ៌ក្រហម (រូបទំពាំងបាយជូរ) ០១កញ្ចប់,ពណ៌លឿង ១០កញ្ចប់,ពណ៌ទឹកក្រូច០១កញ្ចប់ និងកញ្ចប់ថ្នាំពណ៌ក្រហមអក្សរ(L V)០១កញ្ចប់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦​ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ទីតាំងខារ៉ាអូខេSKY KTV ត្រូវបានបិទបណ្តោះអាសន្ន។ រីឯជនសង្ស័យប្រុស–ស្រីទាំងនេះ ត្រូវបាននគរបាលឃាត់ខ្លួនសួរនាំ និងធ្វើតេស្តរកសារធាតុញៀន ដើម្បីចាត់ការបន្តតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *