សម័យប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបឆ្នាំ២០២៣នេះខេត្តកំពង់ធំមានបេក្ខជននៅក្នុងបញ្ជីប្រលងសរុប៥៨២៣នាក់និងមណ្ឌលប្រលងចំនួន១៣មណ្ឌល មាន២៣៤បន្ទប់

កំពង់ធំ លោក.តាន់ប៊ុនហុង.ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំបានអោយដឹងថា សម័យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ(ឬបាក់ឌុប(ដែលប្រព្រឹត្តទៅនៅថ្ងៃ

ទី០៦ និងទី០៧វិច្ឆិកា ឆ្នាំ២០២៣នេះ ខេត្តកំពង់ធំ មានមណ្ឌលប្រលងសរុបចំនួន១៣ មានបេក្ខជនសរុបចំនួ ៥៨២៣នាក់ ស្រីចំនួន៣២០០នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន០២មណ្ឌល មានបេក្ខជនចំនួន១.២២៨ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន១១មណ្ឌល មានបេក្ខជនសរុបចំនួន៤៦.៦០នាក់។

លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត តំណាងឯកឧត្ដម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងក្រុមការងារមន្ទីរជុំវិញខេត្ត បានអញ្ជេីញជាអធិបតីក្នុង​ពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមណ្ឌលសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ ស្ថិតសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

មានប្រសាសន៍ក្នុងឱកាសនោះ  លោកជំទាវអភិបាលរងខេត្ត បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែលបានដាក់ក្នុងការប្រឡង គោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស វិញ្ញាសារ និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះឡើយ។

លោកជំទាវ  ក៏បានជូនពរឱ្យបេក្ខជនទទួលបានជោគជ័យក្នុងការប្រឡង ក្នុងនោះរដ្ឋបាលខេត្ត នឹងនៅតែបន្តផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់ក្មួយៗណាដែលបានជាប់និទ្ទេស(A)។

ចំណែកសន្តិសុខសណ្តាប់ធ្នាប់ កងកម្លាំងការពារទាំងនគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្តសរុបទាំង១៣មណ្ឌលប្រឡង ប្រចាំការនៅតាមមណ្ឌលប្រឡងនិមួយៗ បានការពារយ៉ាងតឹងរឹងបំផុត និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ មានការចាំជួយសង្គ្រោះដល់បេក្ខជនណាដែលមានបញ្ហាដល់សុខភាព ព្រមទាំងមានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ ចាំជួយអន្តរាគមន៍នូវការផ្ញើកង់ម៉ូតូ ដល់បេក្ខជនឱ្យមានសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ដោយមិនគិតលុយទេ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *