រដ្ឋមន្រ្តីក្រសួងអធិការរកិច្ច បានជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ មន្ទីរទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចខេត្តកំពង់ធំ

ខេត្តកំពង់ធំ. ថ្ងៃចុងសប្តាហ៍នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ចបានអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំនិង រដ្ឋលេខាធិការ លោក លោកស្រីជាថ្នាក់ដឹកនាំនិង មន្ត្រីរាជការចំនុះអគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការទូទៅក្រសួងអធិការកិច្ច។

ស្ថិតក្នុងបរិយាកាសដ៏សប្បាយរីករាយនាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ  មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ ដែលមានទីតាំងធំទូលាយ រៀបចំសោភ័ណភាពបានស្អាត មានសណ្តាប់ធ្នាប់ និងមានរបៀបរៀបរយល្អ ព្រមទាំងមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អរវាងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្នុងមន្ទីរ។

បន្ទាប់ពីថ្លែងនូវការកោតសរសើរ ឯកឧត្តមរដ្ឋមន្រ្តី ក៏សូមឱ្យថ្នាកដឹកនាំ និងមន្រ្តីរាជការទាំងអស់ ចេះយោគយល់អធ្យាស្រ័យ គ្នាឈរលើកត្តា សាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។

ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍អំពីបេសកកម្មរបស់ក្រសួងដែលសម្រេចបាន ក្នុងរយៈពេល ៧២ថ្ងៃដំបូង នៃអាណត្តិថ្មីនេះ គឺបានបន្តថែរក្សាកេរ្តិតំណែលពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តាមរយៈការផ្លាស់ប្តូរឈ្មោះក្រសួងបានដោយជោគជ័យ ដោយកាលពីថ្ងៃទី៥ ខែតុលាកន្លងទៅនេះ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ឡាយព្រហស្ថលេខាលើព្រះរាជក្រមប្រកាសដាក់ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងនៅពេលថ្មីៗនេះរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតក៏បានចេញអនុក្រឹត្យស្តីពីនិមិត្តសញ្ញា និងត្រារបស់ក្រសួងអធិការកិច្ចផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានរំលឹក និងផ្តាំផ្ញើអង្គពិធីអំពីគោលការណ៍គន្លឹះ ចំនួន៦ចំណុច ដើម្បីអង្គភាពមួយរីកចម្រើន និងរឹងមាំទៅបាន គឺត្រូវមាន៖ ១.ត្រូវមានលិខិតបទដ្ឋានគតិយុត្តច្បាស់លាស់ ២.ត្រូវទីកន្លែងធ្វើការច្បាស់លាស់ សមរម្យ ៣.ត្រូវមានមូលធនមនុស្ស ៤.ត្រូវគោរពឱយបានខ្ជាប់ខ្ជួននូវរបៀបរបបការងារ (របបប្រជុំ, របបរាយការណ៍, របបចុះពិនិត្យដល់ទីតាំងជាក់ស្ដែង, របបរៀនសូត្រ និងរបបតាមដានត្រួតពិនិត្យ និងវាយតម្លៃ ) ៥.កត្តាហិរញ្ញវត្ថុ និងទី៦.គឺត្រូវការការគាំទ្រពីថ្នាក់លើ និងថ្នាក់ក្រោម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *