អភិបាលខេត្តប៉ៃលិនបានយកចិត្តទុកដាក់ចំពោះភ្ញៀវនិងពលករឆ្លងដែនច្រកអន្តរជាតិព្រំ

ខេត្តប៉ៃលិន ៖ រហូតដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាប់នឹងច្រកបានផាកាត ស្ថិតក្នុងភូមិបានផាកាត ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ ហើយបានក្លាយជាច្រកអន្តរជាតិផ្លូវការ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៣ ក្នុងចំណោមច្រកអន្តរជាតិជាច្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានភ្ញៀវទេសចរណ៍ ពលករ និងការដឹកជញ្ជូនទំនិញចេញ-ចូលឆ្លងកាត់ព្រំដែនយ៉ាងសកម្ម ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អ រវាងមន្ត្រីជួរមុខទាំងទ្វេរភាគី កម្ពុជា និង ថៃ ផងដែរ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បាន យកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំហេដ្ឋារចនាសម័ន្ធនានា សម្រាប់មន្ត្រីជំនាញ និងសម្ថកិច្ច ផ្តល់សេវាយ៉ាងបានយ៉ាង ឆាប់រហ័ស និងងាយស្រួល ជូន ដល់ភ្ញៀវទេសចរជាតិ + អន្តរជាតិ ប្រជាពលរដ្ឋ អាជីវករ ពលករ និងការដឹកទំនិញឆ្លងកាត់ព្រំដែន ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងលើកកម្ពស់សោភ័ណភាព ព្រមទាំងសណ្តាបធ្នាប់ នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិ ដែលជាមុខមាត់របស់ប្រទេសជាតិ ។

ក្រោមការទទួលខុសត្រូវខ្ពស់ចំពោះមុខ ជាតិ និងប្រជាជន  លោកជំទាវបណ្ឌិតអភិបាលខេត្ត តែងតែក្រើនរំលឹក ដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលកំពុងបំពេញការងារនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ត្រូវខិតខំអនុវត្តតួនាទី ភារកិច្ច និងសិទ្ធិរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវមានកិច្ចសហការល្អ ជាមួយស្ថាប័ននានា ដែលបាន ឈរ ជើងនៅច្រកទ្វារ ព្រំដែនអន្តរជាតិ ទាំងកម្ពុជា និងថៃ ដើម្បីសម្របសម្រួលនូវភាពងាយ ស្រួល ដល់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ+អន្តរជាតិ ឆ្លងកាត់ព្រំដែន និងការធ្វើពាណិជ្ជកម្មទៅវិញទៅមក ។

ដោយអនុវត្តតាមគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី លោកជំទាវបណ្ឌិត បាន ស្រីមុំ ក្នុងនាមជាអាជ្ញធរខេត្ត បានរៀបចំ ក្រុម ការងារ និងមន្ត្រីជំនាញប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីជួយសម្របសម្រួលសេវាជូនដល់ភ្ញៀវ ទេសចរណ៍ ជាតិ+អន្តរជាតិ ចេញ-ចូល ជាពិសេសបងប្អូនពលករ នៅពេលដែលខក ឬ យឺតពេលក្នុងការឆ្លងព្រំដែនទៅធ្វើការងារ គឺរដ្ឋបាលខេត្ត បានត្រៀមរៀបចំកន្លែងស្នាក់នៅជូនដោយឥតគិតថ្លៃ ដោយឡែកប្រជាពលរដ្ឋជាទេសចរណ៍ ឬ បងប្អូនពលករ បើមានបញ្ហាអ្វីកើតឡើង ឬ ក្នុងករណីបន្ទាន់ណាមួយ ហើយត្រូវការក្រុមការងារជួយសង្គ្រោះ និងជួយ សម្របសម្រួល ដូចជា៖ ករណីអ្នកជម្ងឺត្រូវការសង្គ្រោះបន្ទាន់ ករណីពលរដ្ឋខ្មែរ និង បងប្អូនពលករ មានគ្រោះថ្នាក់ ឬ ជួបបញ្ហាណាមួយ សូមទំនាក់ទំនងមកកាន់ក្រុមការងារប្រចាំការរបស់រដ្ឋបាលខេត្ត ២៤ម៉ោង/២៤ម៉ោង តាមរយៈ លេខ ទូរស័ព្ទ 071 9 621 610 ដើម្បីក្រុមការងារធ្វើការជួយសង្គ្រោះ និងជួយសម្របសម្រួលផ្តល់សេវ៉ាជូនបងប្អូន ប្រជាពលរដ្ឋ គ្រប់រូប បានទាន់ពេលវេលា៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *