នាយនគរបាលជាន់ខ្ពស់បង្ហាញពីផលប៉ះពាល់ការប្រើប៉េងប៉ោងសប្បាយ (Happy balloon) ផ្ទុកឧស្ម័នសប្បាយ Nitrous Oxide បង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សរសៃប្រសាទ សរសៃឈាម

ភ្នំពេញ ៖នាយនគរបាលជាន់ខ្ពស់  បង្ហាញពីផលប៉ះពាល់ការប្រើប៉េងប៉ោងសប្បាយ (Happy balloon)  ព្រោះប៉េងប៉ោងផ្ទុកឧស្ម័នសប្បាយ Nitrous Oxide បង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សរសៃប្រសាទ សរសៃឈាម ធ្វើឱ្យបាត់ស្មារតីចងចាំ គាំងបេះដូង រហូតបាត់បង់ជីវិត។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនគ្រឿងញៀន បានអំពាវ​នាវដល់សាធារណជន ជាពិសេសយុវជន យុវនារី សូមមេត្តាកុំប្រើប្រាស់ កុំសាកល្បងប្រើប្រាស់ ប៉េងប៉ោងសប្បាយ (Happy balloon) ឱ្យសោះ ព្រោះប៉េងប៉ោងដែលផ្ទុកឧស្ម័នសប្បាយ Nitrous Oxide បង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សរសៃប្រសាទ សរសៃឈាម ធ្វើឱ្យបាត់ស្មារតីចងចាំ គាំងបេះដូង រហូតបាត់បង់ជីវិត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *