កណ្តាល៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាលមានការព្រួយបារម្ភយ៉ាងខ្លាំងពីសន្តិសុខនៅក្នុងមូលដ្ឋានភូមិឃុំរបស់ពួកគាត់ខណៈល្បែងស៊ីសងគ្រប់ប្រភេទរីកដូចផ្សិតមានដូចជា ល្បែងប្រជល់មាន់ ល្បែងឆ្នោតកន្ទុយលេខវៀតណាម ល្បែងឡូតូ និងល្បែងជល់មាន់អនឡាញ សរុបប្រមាណ៩កន្លែងនៅក្នុងឃុំសណ្តាលេងយ៉ាងអនាធិបតេយ្យហើយមិនមានអាជ្ញាធរឬសមត្ថកិច្ចណាចុះបង្ក្រាបនោះឡើយ។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំសណ្តារបានឲ្យអ្នកសារព័ត៌មានយើងដឹងថា ពួកគាត់នៅតែបារម្ភពីបញ្ហាអសន្តិសុខនៅក្នុងមូលដ្ឋានរបស់គាត់យ៉ាងខ្លាំងគឺដោយសារតែពេលបច្ចុប្បន្ននេះមានល្បែងស៊ីសងគ្រប់ប្រភេទ កើតមានឡើង កំពុងតែពង្វក់ស្មារតីក្រុមគ្រួសារ កូនចៅរបស់ពួកគាត់អោយឈ្លក់វង្វេងនិងល្បែងស៊ីសងអស់ទាំងនេះក្នុងមូលដ្ឋានឃុំសណ្តាររបស់ពួកគាត់ដែលកើតមានឡើងជាច្រើនកន្លែង ។
ពួកគាត់បានបន្តទៀតថានៅក្នុងដំណាក់កាលចុងក្រោយនេះ នៅក្នុងមូលដ្ឋានរបស់ពួកគាត់មានអំពើរចោរកម្មកើតឡើងជាញឹកញាប់ ដូច្នេះហើយពួកគាត់បានសំណូមពរទៅដល់អាជ្ញារធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសសូមសំណូមពរទៅដល់លោកស្នងការនគរបាលខេត្តកណ្តាលមេត្តាជួយចាត់វិធានការជាបន្ទាន់ចំពោះល្បែងស៊ីសងនៅក្នុងមូលដ្ឋានឃុំសណ្តាររបស់ពួកគាត់ផង។
ក្នុងករណីខាងលើនេះដែរតាមប្រភពព័ត៍មានបានបង្ហើបប្រាប់អ្នកសារព័ត៍មានយើងថា មេប៉ុស្តិ៍រដ្ឋបាលឃុំសណ្តារទទួលបានសំណែនពីក្រុមល្បែងស៊ីសងទាំងនោះក្នុងមួយកន្លែង ១០០,០០០៛ ហើយសរុបកន្លែងល្បែងស៊ីសង មានឡូតូ និងមាន់ជល់អនឡាញប្រមាណ៩កន្លែងមិនគិតល្បែងស៊ីសងផ្សេងៗទៀតតើលោកមេប៉ុស្តិ៍បានទទួលលាភសក្ការៈដូចការលើកឡើងរបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឃុំសណ្ដាដែរឬទេចំណែក អធិការស្រុកលើកដែក លោក អាំ ធូ តើលោកបានទទួលលាបសក្ការៈដែរឬទេ?បានជាបណ្តាលឲ្យមានល្បែងស៊ីសងនៅក្នុងឃុំសណ្ដារស្រុករបស់ខ្លួនគ្រប់គ្រង យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ។
ចំពោះទីតាំងល្បែងប្រភេទ អនឡាញ នៅក្នុងភូមិកណ្ដាលឃុំសណ្ដា មាននៅចំណុចផ្ទះឈ្មោះឃន កាន ភូមិចុងកោះ និងផ្ទះឈ្មោះ យន សុខណា ភូមិកណ្ដាលឃុំសណ្ដា។
ប្រជាពលរដ្ឋបានសំនូមពរអោយអធិការស្រុកលើកដែក លោក អាំ ធូ សូមជួយមានចំណាត់ការផងដើម្បីភូមិ ឃុំសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន៕