ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារប្រមូលផលស្រូវលក់ជូនឈ្មួញក្នុងតំបន់ក្រៅតំបន់បានតំលៃសមគួ

ព្រះវិហារ៖ ផលិតកម្ម​ដំណាំស្រូវ​ គិតត្រឹមដើមខែទី១ ខែវិច្ឆិកា​ ឆ្នាំ២០២៣ បងប្អូនប្រជាកសិករក្នុងខេត្តព្រះវិហារបានចាប់ផ្តើមប្រមូលផលស្រូវ លក់អោយឈ្មួញក្នុង និងក្រៅតំបន់បណ្តើរៗ បានតំលៃសមគួ ក្នុងនោះមានប្រភេទ ស្រូវ ស (ពូជស្រូវស្រាល​  ពូជក្នុងស្រុក) និងពូជផ្ការំដួល និងចាប់ពី ១,១៣០៛ ដល់ ១,២៥០៛/១គក្រ តំលៃនេះខ្ពស់ជាងតំលៃរាល់ឆ្នាំពី ៣០% ទៅ៤០%។

ជាមួយគ្នានេះដែរ ក៏មានស្រូវសរីរាង្គដែលប្រជាកសិករបានដាំដុះ និងចុះកិច្ចសន្យាលក់អោយក្រុមហ៊ុនតាមរយៈសហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម ត្រូវបានកំណត់តំលៃគោលយោងពីតំលៃទីផ្សារស្រូវក្នុងខេត្តព្រះវិហារ ១,១៥០៛/១គ.ក្រ សម្រាប់ស្រូវស និង ១,២៥០៛ សម្រាប់ស្រូវក្រអូប បូកជាមួយនឹងតំលៃបុព្វលាភសរីរាង្គពី១០ ទៅ ២០% នៃតំលៃគោលក្នុង១គីឡូក្រាមផងដែរ។

ប្រជាកសិករលើកឡើងថា ការប្រមូលផលដោយដៃ ការប្រមូលផលដោយរបៀបនេះសមស្របជាងគេសម្រាប់ដើមស្រូវដួល ប៉ុន្ដែវាតម្រូវឱ្យ ចំណាយកម្លាំងពលកម្ម និងពេលវេលាច្រើនតែបានផលក៏ច្រើនដែរ តែបើប្រមូលផលតាមរយៈម៉ាស៊ីនច្រូតក៏បាត់ផលតាមនិងដែរ។ តាមធម្មតាវិធីនេះអាចត្រូវការកម្លាំងពលកម្ម ៤០នាក់/១ ថ្ងៃ/១ ហិចតា ហើយតម្រូវឱ្យ ចំណាយកម្លាំងពលកម្មបន្ថែមទៀតដើម្បីប្រមូលផល និងជញ្ចូនកណ្ដាប់យកមកចូលម៉ាស៊ីនបោកផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *