ពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់កងទ័ព នៃកងពលធំអន្តរាគមន៍លេខ៣

ព្រះវិហារ÷ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានរៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ (ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់) ដើម្បីអបអរសាទរខួបលើកទី៧០ នៃទិវាបង្កើតកងយោធពលខេមរភូមិន្ទ ដែលពិធីនេះបានប្រព្រឹត្តនាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នឹងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានចូលរួមយ៉ាងច្រើនកុះករ។

ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំ បានសម្តែងនូវភាពរីករាយជាខ្លាំង នៅក្នុងពិធីបរិច្ចាគឈាម ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាកំណើតកងយោធពលខេមរភូមិន្ទនាពេលនេះ  ឯកឧត្ដម មេបញ្ជាការបានថ្លែងបន្តថា អ្នកដែលស្ម័គ្រចិត្តផ្តល់ឈាមទាំងអស់មាន២៥០នាក់ នៅថ្ងៃ នេះ គឺជា នាយ-ពលទាហាន ដែលមកពីបណ្តាការិយាល័យ កងឯកភាព និងវរសេនាតូច ចំណុះទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ អ្នកស្ម័គ្រចិត្តផ្តល់ ឈាមទាំងនោះ គឺគ្រប់ចំនួនតាមការស្នើសុំ និងបានត្រៀមកម្លាំងបម្រុងមួយចំនួនផ្សេងទៀត ក្នុងករណីចាំបាច់ជាក់ស្តែងណាមួយ ។

អភិបាលខេត្តព្រះវិហារ ឯកឧត្ដម គីម រិទ្ធី ក្នុងពិធីនោះ បានសំដែងការកោតសរសើរចំពោះវីរភាពអង់អាចក្លាហាន របស់នាយទាហាន នាយទាហានរង និងពលទាហាន កងពលធំអន្តរាគមន៍លេខ៣ និងកងតូចអន្តរាគមន៍ចំណុះទាំង៣ បានស្ម័គ្រចិត្តបរិច្ចាគឈាមស្រស់ សម្រាប់ជួយសង្គ្រោះដល់ប្រជាជនគ្រប់រូប គ្រប់មជ្ឍដ្ឋាន គ្រប់ឋានៈ វណ្ណៈ មិនប្រកាន់ពូជសាសន៍ ដោយក្តីស្រឡាញ់ពេញបេះដូង៕SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *