មនុស្ស ១០នាក់បានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពបន្ទាប់ពីសង្ស័យថាពុលនំបញ្ចុកសល់ក្នុងពិធីបុណ្យសព ៧ថ្ងៃ

ខេត្តកំពង់ឆ្នាំង មនុស្សក្មេងចាស់ប្រុសស្រីចំនួន ១០នាក់ត្រូវបានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំ បន្ទាប់ពីពួកគាត់មានអាការៈចុកក្អួត រាគរូស ដែលសង្ស័យបណ្ដាលមកពីពុលនំបញ្ចុក ក្នុងពិធីបុណ្យសពគម្រប់ ៧ថ្ងៃ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ប្រមាណ ១រសៀលថ្ងៃទី ២៥ ខែតុលាឆ្នាំ ២០២៣នៅភូមិតាំងធ្នឹម ឃុំពេជ្រចង្វា ស្រុកបរិបូណ៌។

លោក កែវ យន ប្រធានក្រុមប្រឹក្សាឃុំពេជចង្វារបានបញ្ជាក់តាមទូរសព្ទនៅរសៀលថ្ងៃទី២៦ ខែតុលា នេះថា នៅក្នុងភូមិមានវិធីបុណ្យសព៧ ថ្ងៃដែលម្ចាស់ផ្ទះ ឈ្មោះហៀង សាមី ភេទស្រីអាយុ៣៣ ឆ្នាំ បានរៀបចំពិធីបុណ្យសុខជូនអ្នកម្ដាយឈ្មោះ ប៊យ មុច គម្រប់៧ ថ្ងៃ។ ក្នុងពិធីបុណ្យសពបានប្រព្រឹត្តឡើងនៅរសៀលថ្ងៃទី ២៤ ខែតុលាឆ្នាំ   ដោយម្ចាស់កម្មវិធីបានរៀបចំនំបញ្ចុកដើម្បីទទួលភ្ញៀវ ។

លោក ប្រធានក្រុមប្រឹក្សាឃុំពេជ្រចង្វារ បានបន្តថា តាំងពីរសៀលថ្ងៃទី ២៤ រហូតព្រឹកឡើងថ្ងៃទី ២៥ មិនមានបញ្ហាអ្វីទេ ។  ប៉ុន្តែអ្វីជាការចប់អារម្មណ៍ នោះគឺនំបញ្ចុកដែលនៅសល់ចំនួន ២កញ្ឆេ តាំងពេលរសៀលថ្ងៃទី ២៤ ម្ចាស់ផ្ទះក៏មិនបានរៀបចំដាក់ទទួលភ្ញៀវដែរ តែប្រជាពលរដ្ឋអ្នកជិតខាងនិងអ្នកទៅចូលរួមជួយក្នុងពិធី បុណ្យ ក៏នាំគ្នាយកនំបញ្ចុកដែលនៅសល់ យកទៅហូបទើបបណ្ដាលឱ្យមានអាការៈបែបនេះ។ ដោយចាប់ពីម៉ោង១ រសៀលថ្ងៃទី២៥ ប្រជាពលរដ្ឋដែលបានហូបនំបញ្ចុកនៅសល់មានអាការៈចុករាករូសនិងក្អួតផងដែរ ដែលសង្ស័យថាមកពីហូបនំបញ្ចុកដែលនៅសល់ហើយក៏បានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាព ដែលសរុបអ្នករងគ្រោះមានចំនួន នាក់ ស្រី៦នាក់ក្នុងនោះក្មេង៣នាក់ផងដែរ។ យ៉ាងនេះក្តីពុំមាននរណារងគ្រោះដល់ជីវិតនោះហើយពួកគាត់ ខ្លះបានធូរស្រាលវិលត្រឡប់ទៅលំនៅឋានវិញហើយ។

ដោយឡែកនៅរសៀលថ្ងៃទី២៥ខែតុលា  នោះដែរគេសង្កេតឃើញលោកមេឃុំ ពេជ្រចង្វារ លោកអភិបាលស្រុកបរិបូរណ៍ បានចុះសាកសួរសុខទុក្ខ និងផ្ដល់អំណោយជូនដល់ជនរងគ្រោះ។ដែលកំពុងសម្រាកនៅមណ្ឌលសុខភាពផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *