ឃាត់ខ្លួនជនជាតិវៀតណាម២នាក់ធ្វើសកម្មភាពកាប់ដើមឈើព្រៃលិចទឹកនៅតំបន់អភិរក្សយកធ្វើសម្រាស់ចាប់ត្រី

ខេត្តកំពង់ឆ្នាំង ក្រោយពេលមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋស្ដីពីជនជាតិវៀតណាម២នាក់ធ្វើសកម្មភាពកាត់ព្រៃលិចទឹកដើម្បីយកទៅដាក់សម្រាស់ ភ្លាមៗមន្ត្រីជំនាញចេញប្រតិបត្តិការបង្ក្រាបបទល្មើស ដោយឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់រួមនិងសម្រស់ដើមឈើធំៗដែលចងបណ្ដែតនិងពីដុងជ័រ ព្រមទាំងកាណូតបាឡាស្មាច់ ចំនួន ៣ គ្រឿងនៅ វេលាម៉ោង ៨យប់ថ្ងៃទី ២៤ ខែតុលា នៅចំណុចព្រែកថ្លាន់ ដែលជាព្រែកអភិរក្សពូជត្រី ស្ថិតក្នុងភូមិដំណាក់រាជ្យឃុំកំពង់ព្រះគគី ស្រុកបរិបូណ៌។

លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២៥ ខែតុលានេះ បានឲ្យដឹងថា: បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីក្រុមប្រជាពលរដ្ឋ កម្លាំងផ្នែករដ្ឋបាលជលផលរបស់លោកក៏ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗដែរ ហ្នឹងបានឃាត់ខ្លួនជនល្មើសជាជនជាតិវៀតណាមដែលបានប្រព្រឹត្តបទ ល្មើសខាងលើចំនួន២នាក់ និងទូកសម្រាប់អូសសណ្ដោងដើមឈើព្រៃលិចទឹកចំនួន៣គ្រឿង។ជនល្មើសទាំង២នា ក់មានឈ្មោះ ១-ឈ្មោះ វៀង យាំងទឺ អាយុ ៤៧ឆ្នាំ, និង ២-ឈ្មោះ ដែន យាំងសង អាយុ៤៦ឆ្នាំ, ពួកគេទាំង២នាក់រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ប៉ុ ន្តែបច្ចុប្បន្នពួកគេបានទៅស្នាក់នៅភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែងម្តុំ(ចំណុចព្រែកគូរ)។

វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានក្នុងពេលប្រព្រឹត្តបទល្មើសខាងលើនេះរួមមាន៖ កាណូត៣គ្រឿងក្នុងនោះ២ គ្រឿងជាកាណូតឈើនិង១គ្រឿង ជាទូកបាឡាស្មាច់ រួមនិងដើមឈើចំនួន ធំៗចំនួន១៥ដើម ដែលជនល្មើសបានកាប់ ក្នុងតំបន់អភិ រក្ស ចង បណ្ដែតជាមួយនឹងពីដុងជ័រចំណុះ ៣០លីត្រជាច្រើនពីដុង  អូសជាមួយកាណូត ដើម្បីយកទៅធ្វើជាសម្រាស់សម្រាប់ដាក់ឲ្យត្រីកុំដែលខុសពីច្បាប់ស្ដីពីជលផល នឹងងជាការបំផ្លាញព្រៃឈើលិចទឹកយ៉ាងធ្ងន់ធ្ងរ ។

នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំងបានឲ្យដឹងទៀតថា: ជនល្មើសទាំង២នាក់ខាងលើនេះ ត្រូវបានចោទតាមមាត្រាលេខ៩៨ ចំណុច១ នៃច្បាប់ស្ដីពីជលផល ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៣ឆ្នាំទៅ៥ឆ្នាំ និងវត្ថុតាងត្រូវរឹបអូសជាសម្បត្តិរដ្ឋ ចំពោះសំណុំរឿ ងនិងជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃ២៥ខែតុលានេះផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *