កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុប ការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិ សម្រាប់ឆ្នាំ២០២៣

ខេត្តប៉ៃលិន៖ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន នាព្រឹកថ្ងៃទី​២៣ ខែតុលា​ ឆ្នាំ២០២៣ បាន​បើកប្រជុំ​ផ្សព្វផ្សាយ ​សារាចរ​ណែនាំលេខ ​០១០ សហវ ស្តីពី​ការបិទ​បញ្ជីចំណូល​–ចំណាយថវិកា និងធ្វើរ​បាយកា​រណ៍បូកសរុ​បការ អនុវត្ត ​ចំណូល–ចំណា​យថវិកាថ្នាក់ជាតិ​ ឆ្នាំ២០២៣ ជូនដ​ល់មន្ទីរជំនា​ញ​ជុំវិញ​ខេត្តប៉ៃលិន ក្រោមអ​ធិបតីភា​ពដ៏ខ្ពង់ខ្ពស់ លោកជំទា​វបណ្ឌិត​ បាន ស្រី​មុំ អភិបាល នៃគណៈ​អភិបាល​ខេត្តប៉ៃលិន ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមា​នប្រសា​សន៍លើកឡើងថា៖ ការផ្ស​ព្វផ្សាយ​ សារាចរ ​នេះ ពិត​ជាមាន​សារៈសំខា​ន់ណាស់​ សម្រាប់គ្រប់​មន្ទីរអង្គភាព​ស្ថាប័នជុំវិញខេត្ត ធ្វើ​ការអនុវត្តថវិកា​អោយ​បានត្រឹមត្រូវ​ ម្យ៉ាងវិញទៀត​កិច្ចប្រជុំនេះ ក៏មានគោលបំណង ដើម្បីពង្រឹង និងបង្កើន​សមត្ថភា​ពបន្ថែ​មទៀត ក្នុង​ការអនុវត្តគ​ម្រោង សក​ម្មភាព ចំ​ណូល–ចំណាយ  ថវិកា​ប្រចាំឆ្នាំ​ ប្រកប​ដោយប្រ​សិទ្ធភាពខ្ពស់ ​ព្រមទាំ​ងជម្រុញ​ដល់ការ​ងារ ឲ្យកាន់តែ​មាន ភាពច្បាស់​លាស់ គ្រប់ជ្រុងជ្រោ​យ ហើយការ​បិទបញ្ជីចំណូល– ចំណាយ​អោយមានតម្លាភាព និងឆាប់រហ័ស​ទៀតផង។

លោកជំទាវបណ្ឌិតអភិ​បាលខេត្ត ក៏បានមានប្រសាសន៍ជម្រុញ ដល់គ្រប់មន្ទីរ​អង្គភាពស្ថាប័​នជុំវិញ​ខេត្ត ត្រូវតែ​គិត គូអោ​យបានច្បាស់​លាស់នូវ​ការរៀបចំផ្នែក​ចំណូល–ចំណាយរប​ស់ខ្លួនអោយ​បានជាក់លាក់​ត្រឹមត្រូវ ទាន់ពេ​លវេលា និងស្រប​តាមតម្រូវការជាក់ស្តែង ក្នុងដំណើរការ​អនុវត្តកា​រងា​រថវិកា និងយន្តកា​រការអនុវត្តន៍ថវិ​កាថ្នាក់ក្រោ​មជាតិ ជា​ពិសេស ត្រូវ​គិតគូ និងយក​ចិត្តទុកដាក់​ក្នុងការអនុវត្តការ​ងារបិ​ទបញ្ជី ចំណូ​ល–ចំណាយ​ថវិកាក្នុងឆ្នាំ​២០២៣ នេះ ឱ្យបានត្រឹម​ត្រូវច្បាស់លា​ស់ ស្របតាមយន្ត​ការបញ្ចកោណ ក្រោម​ការដឹកនាំ​ដ៏ឈ្លាសវៃរប​ស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ​ត នាយករ​ដ្ឋមន្ត្រី នៃព្រះ​រាជាណាច​ក្រកម្ពុជា ក្នុងកំ​ណែទម្រង់ដឹកនាំ និងអភិវឌ្ឍន៏​គ្រប់ក្រ​សួង មន្ទីរ ស្ថាប័ន ថ្នាក់​ជាតិ និងថ្នាក់​ក្រោមជាតិ​ ប្រកបដោយ​ប្រសិទ្ធភាព។

ក្នុងឱកា​សនោះផងដែរ លោកជំ​ទាវបណ្ឌិតបាន ស្រីមុំ ក៏បាន​មានប្រសាសន៍ផ្តាំផ្ញើ​ដល់មន្ត្រីជំនាញ​ទាំង​អស់ ត្រូវ យ​កចិត្តទុកដាក់ខ្ពស់​ ដើម្បីស្វែងយល់​ឲ្យបា​នកាន់​តែច្បា​ស់នូវវិធាន​នីតិវិធី និងបច្ចេក​ទេ​សនានា ក្នុងការរៀបចំអនុវត្ត ថវិកា កម្មវិធីគ្រប់អង្គភាពថវិកា នៃមន្ទីរជំនាញ នៅមូល​ដ្ឋានថ្នាក់​ក្រោមជា​តិនេះ ដោយ​ខិតខំគោរ​ពឲ្យបានខ្ជាប់ខ្ជួន​តាមល័ក្ខខ័ណ្ឌ និងប​ណ្តាវិធា​នការនានា ព្រមទាំ​ងគោលកា​រណ៍ និ​ងបច្ចេកទាំ​ងឡាយ​ទាំងផ្នែ​កចំណូល​ និងផ្នែកចំណាយ ដែលកំណត់ដោយ​សារាចរ​នេះ ឲ្យកាន់​តែមាន​ភាពសុក្រិត្យ ​និងច្បាស់​លាស់ ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *