ថវិកាបេឡាមរណៈសង្រ្គោះចំនួន ៨,០០០,០០០៛ ត្រូវបានប្រគល់ជូនដល់គ្រួសារសពអតីតយុទ្ធជនចំនួន០២គ្រួសារនៅ ស្រុកជាំក្សាន្ត

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី​ ២១​ ខែតុលា​ ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការ​ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធកម្ពុជាខេត្តព្រះវិហារ បានអញ្ជើញ​ដឹកនាំក្រុមការងារសមាគមន មានថ្នាក់ខេត្ត ថ្នាក់ស្រុក​ អជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំងបី អញ្ជើញចុះនាំយកថវិកាបេឡាមរណៈសង្រ្គោះចំនួន ៨,០០០,០០០៛ ប្រគល់ជូនដល់គ្រួសារសពអតីតយុទ្ធជនចំនួន០២គ្រួសារ​ ១.មានឈ្មោះ​ ង៉េត​ ង៉ា​ ភេទប្រុស អាយុ៦៦ មុខសញ្ញាពិកា​រ ​នៅភូមិ​មរតក​តេជោ​ ឃុំកន្ទួត​ ស្រុកជាំក្សាន្ដ​ ទទួលបានថវិការ​ ចំនួន​ ៤.០០០.០០០លានរៀល​ ២.មានឈ្មោះ​ អឿន​ វុធ ភេទប្រុស អាយុ៥០​ មុខសញ្ញាពិកា​រ​ នៅភូមិគោក​ ឃុំរំដោះ​ស្រែ​ ស្រុកជាំក្សាន្ដ​ ខេត្ដព្រះវិហារ​ ទទួលបានថវិការ​ ចំនួន​ ៤.០០០.០០០លានរៀល​ផងដែ​ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធានសមាគមនអតីតយុទ្ធជនខេត្តបានពាំនាំការផ្ដាំផ្ញើរពីសំណាក់ថ្នាក់ដឹកនាំសមាគមន ជាពិសេសសម្ដេច តេ ជោ ហ៊ុន សែន ប្រធានសមាគមន សសម្ដេច តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនអតីតយុទ្ធជនរបស់យើងគ្រប់ទីកន្លែងទាំងអស់ផងដែរ ឯកឧត្តម​ ប្រធាន​ បាននាំយកអំ​ណោយដ៍​ថ្លៃថ្លា​របស់​សម្តេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងលោកជំទាវ​បណ្ឌិត​ ពេជ្រ​ ចន្ទមន្នី​ ផ្ដល់ជូនដល់គ្រួសារសពអតីតយុទ្ធទាំងពីរគ្រួសារសម្រាប់ដោះស្រាយជីវភាពផងដែរ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *