ភ្នំពេញ៖ ឃាត់ខ្លួនស្រ្តីប្រធានឥណទានធនាគារABA សាខាបុរីកីឡា ពាក់ព័ន្ធករណីបន្លំឯកសាដកលុយធនាគារ ABA បុរីកីឡា ផ្លូវ១៦៩ កែង១៣៤ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា វេលាម៉ោង១៤រសៀលនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ។
ជនសង្ស័យឈ្មោះ សារ សុគន្ធី ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រធានឥណទានធនាគារABA សាខាបុរីកីឡា មានទីលំនៅបន្ទប់លេខ១២C ជាន់ទី១២ ខុនដូររ៉ូយ៉ាល់ផាកសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រាក់ដែលបាត់បង់ចំនួនជាង២៧០,៣៧៦ ដុល្លាអាម៉េរិក។
កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបន្លំឯកសាដកលុយធនាគារABA តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះគ្រេង សុខជាតា ភេទ ស្រី អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកធនាគារABA សាខាបុរីកីឡា (តំណាងធនាគារABA) ស្នាក់នៅសង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សារ សុគន្ធី ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រធានឥណទានធនាគារABA សាខាបុរីកីឡា មានទីលំនៅបន្ទប់លេខ១២C ជាន់ទី១២ ខុនដូររ៉ូយ៉ាល់ផាកសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រាក់ដែលបាត់បង់ចំនួន២៧០,៣៧៦,៩៤ ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕