ឧត្តមសេនីយ៍ឯក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ដឹកនាំសហការីចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ទោ ច័ន្ទ ណារឿន មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣

ព្រះវិហារ៖ នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ អញ្ជើញជាអធិបតី បំពាក់ឋានន្តរស័ក្តិបច្ឆាមរណៈកិត្តិយស ជូនសពឧត្តមសេនីយ៍ទោ ច័ន្ទ ណារឿន មេបញ្ជាការរង កងពលធំអន្តរគមន៍លេខ៣ ជាឧត្តមសេនីយ៍ឯក និងបានអញ្ជើញដឹកនាំសហការី មានមេបញ្ជាការរង នាយទាហាន នាហានរង ពលទាហាន កងពលធំអន្តរាគមន៍លេខ៣ និងមេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន កងពលតូចអន្តរាគមន៍ចំណុះទាំង៣ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងគ្រប់ស្ថាប័នចំណុះខេត្តព្រះវិហារ ដើម្បីចូលរួមរំលែកទុក្ខ ព្រមទាំងគោរពវិញ្ញាណក្ខន្ធ ជូនសព ឯកឧត្តម ច័ន្ទ ណារឿន មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ ដែលបានទទួលមរណភាពក្នុងជន្មាយុ ៦០ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃសៅរ៍ ៨ រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៥:៥៣នាទីល្ងាច ពិធីនេះបានប្រារព្ធធ្វើនៅភូមិត្រពាំងសង្កែខាងកើត ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់នាយទាហានដ៏ឆ្នើម និងជាយុទ្ធមិត្តរួមអាវុធដ៏ល្អ ធ្លាប់ចូលរួមក្នុងសមរភូមិប្រយុទ្ធនាសម័យសង្គ្រាម និងក្នុងបុព្វហេតុ ការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា  ព្រមទាំងជាសហការីដ៏ស្មោះត្រង់មួយរូបចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងមានចិត្តគុណធម៌ ប្រកបដោយភាពស្មោះត្រង់ក្នុងការបម្រើការងារនៅក្នុងអង្គភាព។

នៅក្នុងពិធីនេះដែរ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ក៏បានសំណេះសំណាលរំលែកមរណទុក្ខ ជាមួយនិងក្រុមគ្រួសារសព ព្រមទាំងបានជួយឧបត្ថម្ភថវិកាមួយចំនួនបន្ថែមទៀត ដើម្បីចូលរួមក្នុងពិធីបុណ្យសពនេះ និងបានគោរពបួងសួងសូមឱ្យវិញ្ញាណក្ខន្ធឧត្តមសេនីយ៍ឯក ច័ន្ទ ណារឿន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

លោកជំទាវ ហួរ គឹមសុវណ្ណ  ជាភរិយា នៃសព និងបុត្រា បុត្រី ព្រមទាំងក្រុមគ្រួសារសព ឧត្តមសេនីយ៍ឯក ច័ន្ទ ណារឿន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ដែលបានអញ្ជើញដឹកនាំសហការី មានមេបញ្ជាការរង នាយទាហាន នាហានរង ពលទាហាន កងពលធំអន្តរាគមន៍លេខ៣ និងមេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន កងពលតូចអន្តរាគមន៍ចំណុះទាំង៣ និងថ្នាក់ដឹកនាំទាំងអស់ ដែលបានគិតគូរយកចិត្តទុកដាក់តាំងពីការជួយឧត្ថម្ភថវិកាក្នុងការព្យាបាលជំងឺនិងការជួយរៀបចំ និងរួមចំណែក ចូលរួមក្នុងពិធីបុណ្យសពបានយ៉ាងសមរម្យនិង មានភាពអធិកអធមផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *