ក្រចេះ៖ រណ្ដៅរ៉ែនៅតំបន់នោះមានប្រមាណជា១០០ រណ្តៅឯណោះ កំពុងធ្វើសកម្មភាពយ៉ាងគក្រឹកគគ្រេងនៅ ក្នុងដែនជម្រក សត្វព្រៃឡង់ ចំណុចភូមិឧបសម្ព័ន្ធ សោមឌីប៉ូ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ប៉ុន្តែ មិនមានលក្ខណៈទ្រង់ទ្រាយធំនោះទេ គឺ ប្រជាពលរដ្ឋធ្វើលក្ខណៈគ្រួសារសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ដោយជួលរណ្តៅដីរ៉ែមាសពីអ្នកមានអំណាច ហើយបង់ប្រាក់៦០ម៉ឺនរៀលក្នុង១រណ្តៅ ទៅឲ្យមេភូមិដែលជាអ្នកទទួលខុសត្រូវតំបន់នោះ ។ប្រភពដដែលបានឲ្យដឹងទៀតថា បើទោះជា ការធ្វើអជីវកម្មរ៉ែមាសនេះលក្ខណៈគ្រួសារនៅក្នុងមួយរណ្ដៅត្រូវចំណាយប្រាក់៦០ ម៉ឺនរៀល បង់ឲ្យទៅមន្ត្រីបរិស្ថានដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក សាំង សាខន នាយកដានជម្រកសត្វ ព្រៃឡង់ ហើយគេតម្រូវឲ្យមានការចុះ បញ្ជីឈ្មោះត្រឹមត្រូវហើយបង់លុយសិន ទើបអនុញ្ញាត ឱ្យដំណើរ ការរុករកមាសបាន។ ប៉ុន្តែ ប្រសិនមិនបានចុះបញ្ជីឈ្មោះត្រឹមត្រូវពីអាជ្ញាធរភូមិទេ មន្ត្រីបរិស្ថាននិងដើរពិនិត្យហើយចាប់បង្ក្រាបយកម៉ាស៊ីនបូមទឹករួមនិងឧបករណ៍ប្រើប្រាស់ទាំងនោះទៅដុតកម្ទេចចោល ។
ចំពោះការបង់លុយគឺម្ចាស់រណ្ដៅនីមួយៗត្រូវផ្ដល់លុយឲ្យទៅតាមរយៈ លោក រិទ្ធ ដែលជាមេភូមិឧបសម្ព័ន្ធ សោមដេប៉ូ ដើម្បីចាត់ចែងរៀបចំលើកិច្ចការងាររត់ការផ្សេងៗ។
ករណីនេះក្រុមការងារមិនអាចទំនាក់ ទំនងបញ្ជាក់ពីលោក សាំង សាខន នាយកដែនជម្រកសត្វព្រៃឡង់ បាននៅឡើយទេ ដោយសារទូរសព្ទ័ខលចូលច្រើនដងមិនមានអ្នកទទួល។ ដោយឡែកលោក រិទ្ធ មេភូមិឧបសម្ព័ន្ធសោមឌីប៉ូ ក៏មិនអាចទំនាក់ទំនងបានដែរ ដោយទូរសព្ទ័ចូលមិនលើកហើយចុចបិទទូរសព្ទចោលមិនអាចទំនាក់ទំនងបានបន្តទៀត។
ចំណែកលោក ឈិត ណន មេឃុំកំពង់ចាម បានឲ្យដឹងតាមទូរសព្ទថាចំពោះរឿងនេះ លោកមិនបានដឹងទេដោយ សារតំបន់នោះនៅស្ថិតនៅក្នុងភូមិឧបសម្ព័ន្ធ មេភូមិអត់ឃើញរាយការណ៍មកផង ណាមួយតំបន់នោះវាស្ថិតនៅក្នុងព្រៃ មិនសូវបានទៅដល់ ។
ពលរដ្ឋដែលរកស៊ីប្រកបរនេះក៏បាននាំគ្នារអ៊ូរទាំថា ពួកគាត់ធ្វើការចន្លោះពី ៥- ៧ថ្ងៃទើបបាន ចម្រាញ់ម្ដងបានតិចតួចចំណាយទៅលើប្រេងសាំង ម្ហូបអាហារប្រចាំថ្ងៃនិងបង់ឲ្យទៅសមត្ថកិច្ច សឹងមិនគ្រប់ផង។
ពួកគាត់ថា សម្រាប់អ្នកដែលគេចាប់ដីបានធំៗគេអាចរកបានសម្រាប់ដោះស្រាយរត់ការជាមួយ សមត្ថកិច្ចជំនាញពាក់ព័ន្ឋ ប៉ុន្តែអ្ន កមិនមានដីសោះ តម្រូវការជួលដីគេផង ចំណាយលើកម្មករ ប្រេងសាំង រត់ការផងនោះគឺមិនបានផលចំណេញនោះទេ។
ចំពោះការធ្វើជាជីវកម្មរ៉ែមាសខុសច្បាប់ក្នុងតំបន់ព្រៃឡង់នេះ ឆាយ ដួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះបានឲ្យដឹង កាលថ្ងៃម្សិលមិញនេះថា រឿងនេះខ្ញុំទើបតែបានដឹងនៅថ្ងៃទី៦ថ្មីៗនេះទេ ចាំមើលខ្ញុំសួរទៅនាយកដែនជម្រកសិន ហើយសូមអរគុណច្រើនដែលអ្នកសារព័ត៌មានបាន សួរគ្នាមុននឹងធ្វើការផ្សព្វផ្សាយ តែចំពោះបញ្ហានេះ យើងនឹងចុះទៅធ្វើការបង្ក្រាបដោយគ្មានការលើកលែងទេ នឹងបញ្ជាកម្លាំងឲ្យទៅអនុវត្តច្បាប់តែម្ដង៕