ឯកឧត្តម ស៊ិនវីរៈនិងលោកជំទាវនាំយកសម្ភារៈសិក្សាព្រមទាំងថវិការផ្ទាល់ខ្លួនចែកជូនដល់សិស្សនិងលោកគ្រូអ្នកគ្រូនៅសាលាភូមិបូពឹង

កំពង់ធំ÷ ឯកឧត្តម ស៊ិនវីរៈ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងខេត្តកំពង់ធំនិងលោកជំទាវនៅ​ព្រឹកថ្ងៃ​ទី​០៤​ ខែ​តុលា​ឆ្នាំ​២០២៣​នេះ បានយកគ្រឿងឧបភោគបរិភោគនិងសម្ភារៈសិក្សាចែកជូនដល់សិស្សនៅសាលាបឋមភូមិបូពឹង ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សំភារៈផ្តល់ជូន​សំរាប់លោកគ្រូ អ្នកគ្រូ​ ០៦នាក់​មមាន អង្ករ​១០គីឡូ​ ថវិការ​១០ម៊ឺនរៀល​

– សំរាប់​លោក​នាយក​សាលា ថវិកា​២០មឺនរៀល –  សំរាប់​សិស្សានុសិស្ស​ចំនួន​១០៧នាក់​  ក្នុង១នាក់ទទួលបានសំភារៈដូចជា ÷-កាតាបមួយ-សៀវភៅ​៥ក្បាល-បិចខៀវបិចក្រហមសរុបខំនួន៥ដេីម-ដែកខ្មៅ២ដើម.ទឹកលុប០១ដើម-ដែកខួង០១-បន្ទាត់.ជ័រលុប-អង្ករ​១០គីឡូ​

-ទឹកត្រី ទឹកសីវ​ មួយយួរអំបិលមួយគីឡូ-តែគុជ​ មួយកែវ.នំបុ័ង ដោះគោ​ -ប្រាក់១០០០០រៀល

នៅក្នុងឱកាសសំណេះសំណាលជាមួយនឹងលោកគ្រូអ្នកគ្រូក៏ដូចជាសិស្សានុសិស្សលោកជំទាវ តេង ហ៑តរង្សី ភរិយា របស់ឯកឧត្តមស៊ិនវីរៈព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្តកំពង់ធំបានមានមតិផ្ដាំផ្ញើទៅដល់ក្មួយៗសិស្សានុសិស្សនៅសាលា

បឋមសិក្សាភូមិបូពឹងទាំងអស់ឲ្យខិតខំតស៊ូរៀនសូត្រទោះជាស្ថានភាពលំបាកយ៉ាងណា

ក៏ដោយព្រោះចំណេះដឹងគឺជាស្ពានចម្លងក្មួយៗទៅត្រើយអនាគតសម្រាប់ជីវិតគ្រប់ៗគ្នា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *