ព្រះវិហារ៖ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនះ ឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ ប្រចាំនៅរមណីយដ្ឋានប្រាសាទកោះកេរ និងលោក ឈួន គង់ ប្រធានមហាវិទ្យាល័យវារីសាស្រ្ត បានដឹកនាំមន្ត្រីជំនាញ លោកគ្រូ និងនិស្សិតមកពីស្ថាប័នទាំងពីរដើម្បីពិភាក្សាអំពីផែនការសិក្សាធនធានទឹក និងប្រព័ន្ធធារាសាស្រ្តបុរាណក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។
តាមរយៈលទ្ធផលនៃកិច្ចប្រជុំនេះ មហាវិទ្យាល័យវារីសាស្រ្ត មានគម្រោងសិក្សាលើប្រធានបទចំនួន៣ផ្សេងគ្នា ក្នុងនោះមាន ១) គណនាបរិមាណធារទឹកនៅក្នុងអាងផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងរងារ និងអាងផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងសែនផ្នែកខាងលើ ២)គណនាតម្រូវការទឹកសម្រាប់ប្រើប្រាស់ផ្សេងៗ និង ៣)រៀបចំផែនការសាងសង់សំណង់ធារាសាស្ត្រនៅអាងស្តុកទឹករហាល និងត្រពាំងស្រែ ដើម្បីស្ដាកែលំអរសំណង់ធារាសាស្ត្ររមណីយដ្ឋានប្រាសាទអោយមានភាពទាក់ទាញដល់ភ្ញៀវជាតិនិងអន្តរជាតិទេសចរណកំសានផងដែរ៕