មុខរបរកែច្នៃផលិតដើមរពាក់របស់អ្នកភូមិឈូក ចាប់ផ្ដើមទទួលការគាំទ្រ លើទីផ្សាអនឡាយ

កំពង់ធំ : សម្ភារះកែច្នៃឲ្យក្លាយជារបស់ប្រើប្រាស់ច្រើនប្រភេទ ដែលផលិតឡើងពីដើមរុក្ខរពាក់ ត្រូវបានគេដាក់តាំងលក់ជាថ្មី តាមមុខផ្ទះអ្នកភូមិដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងភូមិឈូក  ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់ពីគេសង្កេតឃើញថា ការខកខានមួយរយះខ្លីកន្លងមក ។

ក្នុងចំណោមផ្ទះ និងគ្រួសារអ្នកភូមិឈូក ដែលកំពុងដាក់តាំងលក់ផលិតផលធ្វើពីដើមរពាក់នេះផងដែ ក៍មានផ្ទះអ្នកភូមិម្នាក់ ដែលគេឃើញមានសកម្មភាពត្បាញ ស្តុក និងកំពុងវេចខ្ចប់សម្ភារដែលធ្វើរួចហើយ សំរាប់ដឹកចេញ ។

ប្អូនស្រី នឿន   ចន្ថា អាយុ៣១ឆ្នាំ ជាម្ចាស់ផ្ទះបានឲ្យដឹងថា ពីមុន មកមុខរបរផលិតពីដើមរពាក់របស់អ្នកភូមិនេះ ហាក់មិនសូវមានការគាំទ្រឡើយ រហូតស្ទឺតែបោះបង់អស់ទៅហើយ ។ ការបាត់បង់មុខរបនេះបានធ្វើឲ្យអ្នកភូមិខ្លះ និងគ្រួសារគាត់ គ្មានប្រាស់ចំណូល និងគ្មានការងារធ្វើផងដែ ។

ប្អូនស្រីបានបន្តថា ការបាត់បង់ទីផ្សារនិងការគាំទ្រនេះ បានធ្វើឲ្យគាត់នឹកឃើញបន្តរក្សាមុខរបរនេះឡើងវិញ គឺការតាំងចិត្ត  និងតស៊ូ រហូតជម្រុញឲ្យគាត់ចាប់ផ្ដើមសារជាថ្មីតាមរយះការរកទីផ្សារតាមអនឡាញវិញ ។

ប្អូន នឿន ចន្ថា បានបន្តឲ្យដឹងថា អ្វីដែលនឹកស្មានមិនដល់នោះ គឺនៅអំឡុង៤.៥ខែ ដើមឆ្នាំនេះ មុខរបដែលផលិតពីដើមរពាក់នេះ ហាក់ទទួលបានការគាំទ្រ និងចាប់អារម្មណ៍ពីសំណាក់មហាជនអ្នកលេងហ្វេសប៊ុកជាច្រើន ដែលតាមរយះការផុស និងការឡាយលក់ផលិតផលនេះ ត្រូវបងប្អូនកុម្ម៉ងទិញយកទៅប្រើប្រាស់ជាបន្តបន្ទាប់ ជាហេតុធ្វើឲ្យគាត់ក្លាយជា អ្នកចំណាយដើមទុនតិចតួចដើម្បីប្រមូលទិញផលិតផលធ្វើរពាក់នេះ ពីអ្នកភូមិផ្សេងៗ សំរាប់ផ្គត់ផ្គង់តម្រូវការអ្នកគាំទ្រ ។

ដោយមើលឃើញពីការ ចាប់អារម្មណ៍តាមបណ្ដាញសង្គមពីមួយថ្ងៃទៅ១ថ្ងៃ គឺបានជម្រុញឲ្យគ្រួសារគាត់ និងអ្នកភូមិផ្សេងទៀត នាំគ្នាប្រមូលផ្ដុំគំនិតកែច្នៃ ផលិតដើមរពាក់ឲ្យក្លាយជាឧបករណ៍ប្រើប្រាស់ផ្សេងៗ តាមតម្រូវការអ្នកគាំទ្រ និងបានធ្វើឲ្យពួកគាត់មានការងារធ្វើរាល់ថ្ងៃ និងអាចរកចំណូលបានតិចៗឡើងវិញ ។

ប្អូនស្រីក៍បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នអ្នកភូមិ ក៍ដូចគ្រួសារគាត់ផ្ទាល់ ចាប់ផ្ដើមមានការងារធ្វើ គឺពួកគាត់ត្រូវនាំគ្នាចេញ ទៅកាប់ដើមរពាក់នៅឯព្រៃដើម្បីយកមកត្បាញផលិតនៅតាមផ្ទះ ឲ្យចេញជាម៉ូតផ្សេងៗ រួចហើយ គឺប្អូនស្រីផ្ទាល់ជាអ្នកប្រមូលទិញក្នុងតំលៃសមរម្យ ។ ហើយបើទោះបីជាចំណេញបានតិចតួចក្ដី ប៉ុន្តែអ្នកភូមិ និងគ្រួសារប្អូន រីករាយណាស់ដែលមានការធ្វើរាល់ថ្ងៃ ហើយទទួលបានចំណូល ។

ប្អូនស្រី នឿន ចន្ថា បានបន្តថា រូបគាត់និងអ្នកភូមិ ក៍នៅជួបការលំបាកខ្លះៗដែ ដូចជាការលក់ផលិតផលបានតំលៃថោក ហើយត្រូវចំណាយលើសេវាផ្ញើឥវ៉ាន់ទៅកាន់ខេត្តផ្សេងៗឆ្ងាយៗច្រើន ម្យ៉ាងសម្ភារះខ្លះនៅមិនទាន់អាចកែច្នៃតាមម៉ូតដែលភ្ញៀវកុម្មង់បាននៅឡើយ ។

ទន្ទឹមនិងការគាំទ្រផលិតផលធ្វើពីដើមរពាក់លើទីផ្សារអនឡាញនេះដែ ប្អូនស្រី នឿន ចន្ថា ក៍ចង់មានដៃគូរក្នុងការ បង្កើតសហគន៍ សិប្បកម្មផលិតពីដើមរពាក់ក្នុងភូមិឈូក ឃុំប្រឡាយ ដើម្បីឲ្យអ្នកភូមិមានការងារធ្វើ និងផ្សព្វផ្សាយផលិតផលខ្មែរធ្វើពីដើមរពាក ស្នាដៃអ្នកភូមិ ។

ចុងក្រោយប្អូនស្រីក៍អរគុណដល់អ្នកគាំទ្រ ដែលបានកុម្មង់ទិញផលិតផលពីដើមរពាក់យកទៅប្រើប្រាស់ ហើយប្អូនក៍មានបោះដុំនិងលក់រាយ ហើយក៍បានស្នើសុំឲ្យមានការគាំទ្រស្មាដៃអ្នកភូមិឈូក ឃុំប្រឡាយបន្តទៅទៀត។

You might like

Leave a Reply

Your email address will not be published. Required fields are marked *