សមត្ថកិច្ចខេត្តស្វាយរៀងបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកប្រើប្រាស់គ្រឿងញៀននិងប្រើប្រាស់អាវុធខុសច្បាប់ នៅក្រុងបាវិត

ខេត្តស្វាយរៀង៖ដោយអនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះកងកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់គ្រឿងញៀន និងរក្សាទុកអាវុធគ្រាប់រំសេវខុសច្បាប់ នៅចំណុចទីតាំងហាងខារ៉ាអូខេ (MDM.KTV) ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកប្រើប្រាស់គ្រឿងញៀនខាងលើនេះសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន ១០នាក់ ស្រី ០៣នាក់ ព្រមទាំងដកហូតវត្ថុតាងនៅទីតាំងខាងលើនេះរួមមាន÷ –

ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់ ១,៩៤៨,៩៥ក្រាម

– ថ្នាំញៀនប្រភេទអុិចស្តាសុី ទម្ងន់ ១,៣៣២.៧៧ក្រាម

– ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៥១៧.០៦ក្រាម

– ជញ្ជីងថ្លឹងថ្នាំញៀន ០២គ្រឿង

– ទូរស័ព្ទដៃ ០៩គ្រឿង

– រថយន្ត ០២ គ្រឿង

– អាវុធ ០៣ដើម (AKស្វាយបត់ ០១ដើម, គ្រាប់ ១៧គ្រាប់, អាវុធខ្លី K59 ០១ដើម គ្រាប់០៤គ្រាប់ និងអាវុធខ្លី ម៉ាកឡុក ០១ដើមគ្រាប់ ៥៤គ្រាប់) ន៨ងសម្ភារប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាំការតាម នីតិវិធី ច្បាប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *