អភិបាលស្រុកចន្ទ្រាចចុះពិនិត្យផ្លូវមួយខ្សែប្រវែង៦១១៩ម៉ែត្រស្ថិតក្នុងឃុំទួលស្តីដែលកំពុងជួសជុលនិងរៀបចំប្រព័ន្ធលូរំដោះចំនួន២កន្លែងដែលនាពេលកន្លងមកពិបាកធ្វដំណើរ

ខេត្តស្វាយរៀង៖ដើម្បីឆ្លើយតបទៅនឹងសំណូមពរក៏ដូចជាការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែដែលមានប្រវែង៦១១៩ម៉ែត្រស្ថិតក្នុងភូមិ កោះឬស្សី ឃុំ ទួលស្តី ស្រុក ចន្ទ្រា ខេត្តស្វាយរៀងនៅថ្ងៃ ១៧ ខែ សីហា ឆ្នាំ២០២៣ លោក ថន  ថាវុទ្ធា អភិបាលស្រុកចន្រ្ទា លោក លោកស្រី អភិបាលរងស្រុកបានដឹកនាំក្រុមការងារក្នុងគណៈកម្មការស្រុក ឃុំ ចុះទៅភូមិ កោះឬស្សី  ឃុំ ទួលស្តី  ស្រុកចន្រ្ទា ដើម្បីចុះពិនិត្យនិងរៀបចំដាក់ប្រព័ន្ធលូបង្ហូទឹកដែលផ្លូវមួយនេះកន្លងពិបាកធ្វើដំណើរខ្លាំង។

លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រាបានមានប្រសាសន៍ថា៖ផ្លូវមួយខ្សែនេះពីមុនពិបាកធ្វើដំណើរខ្លាំងណាស់ដោយរដូវវស្សារអិលក្នុងការដឹកកសិផលរបស់ពួកហើយក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ប្រាក់វិភាជន៍មូលនិធិឃុំដើម្បីអភិវឌ្ឍក្នុងឃុំ។

លោកអភិបាលស្រុកចន្ទ្រាបានធ្វើការណែនាំដល់ម្ចាស់ក្រុមហ៊ុនដែលទទួលម៉ៅការគឺធ្វើអោយបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសស្តង់ដារនិងជួសជុលផ្លូវអោយបានល្អដើម្បីប្រជាពលរដ្ឋងាយស្រួលប្រើប្រាស់និងដោះស្រាយបញ្ហាស្ទះផ្លូវទឹកដែលបណ្តាលឲ្យមានការលិចនិងខូចខាតផ្លូវនៅនិងការរៀបចំដាក់ប្រពន្ធ័លូបង្ហូរទឹក២កន្លែង ដែលនាពេលកន្លងមកផ្លូវមួយនេះត្រូវដក់នូវរដូវវស្សា។

នៅក្នុងឱកាសនោះដែរលោកអភិបាលស្រុក បានថ្លែងអំណរដល់បងប្អូនប្រជាពលរដ្ឋដែលបានយោគយល់ដល់ជាអាជ្ញាធរនាពេលកន្លងមកដែលបងប្អូនបានជួបនូវទុក្ខលំបាកក្នុងការធ្វើដំណើរប្រកបមុខរបរតាមផ្លួវមួយខ្សែនេះដែលមានការខូចខាតបន្តិចបន្តួចដោយមានទឹកដក់នោះហើយអាជ្ញធរចាប់ផ្តើមជួសជុលធ្វើជួនបងប្អូនប្រជាពលរដ្ឋឲ្យបានងាយស្រួលក្នុងការធ្វើដំណើរប្រកបមុខរបរជាពិសេសផ្លូវនេះជាផ្លូវទៅកាន់ព្រំដែនកម្ពុជាវៀតណាមផងដែរ។

លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រាក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាផ្លូវឲ្យបានយូអង្វែងហើយត្រូវយោគយល់ក៏ដូចជាសហការជាមួយអាជ្ញាធរឃុំនិងខាងក្រុមហ៊ុននៅពេលចុះជួសជុលកែលំអរផ្លូវ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *