ឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន២នាក់ ពាក់ព័ន្ធករណីចោកម្ម

ព្រះវិហារ÷ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត

កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការណ៍ជាមួយអធិការដ្ឋាននគរបាលស្រុកគូលែន មានការសម្របសម្រួលពីលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាករណីចោរកម្មដែលបានធ្វើសកម្មភាពកាច់សោរម៉ូតូតាមផ្ទះសម្បែង និងតាមស្រែចម្ការរបស់ប្រជាពលរដ្ឋ ស្ថិតនៅចំណុចបេងដូប ភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ  ករណីឃាត់ខ្លួនមុខសញ្ញាចំនួន ០២នាក់ បានដកហូតវត្ថុតាងរួមមាន៖ ឡានចំនួន ០១គ្រឿង, ម៉ូតូចំនួន ០១គ្រឿង និងបំណែកម៉ូតូជាច្រើនគ្រឿងដែលបានដោះចេញពីគ្នា។

បច្ចុប្បន្នជនសង្ស័យទាំងពីនាក់និងវត្ថុតាងត្រូវបានមន្រ្តីជំនាញចាត់ការតាមនិតិវិធីផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *