ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងពីកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ដោយបានជម្រាបដល់សាធារណជន ព្រមទាំងគ្រប់មន្ទីរ គ្រប់អង្គភាព និងគ្រប់ស្ថាប័ន ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ដែលស្ថិតនៅភូមិភារកិច្ច(តំបន់កូនភ្នំ) សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ឱ្យបានជ្រាបថា ដើម្បីអនុវត្តខ្លឹមសារនៃអនុក្រឹត្យនិងលិខិតយោងខាងលើ គណៈកម្មការរដ្ឋបាលនឹងធ្វើការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យចំនួន០១ភូមិ ស្ថិតភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ជាតំបន់ធ្វើការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ នេះបើយោងតាមលិខិតសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារ៕ ដោយ៖សេង ពិសិដ្ឋ