ខេត្តស្វាយរៀង ៖នៅថ្ងៃទី១៥ខែ សីហា ឆ្នាំ ២០២៣នេះពលរដ្ឋទីទាល់ក្រចាស់ជរាចំនួន២៩២គ្រួសារមកពី៥ភូមិក្នុងសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀងទទួលបានគ្រឿងឧបភោគបរិភោគពីលោក ឡេង អ៊ួង និងកញ្ញា សុខ គុន្ធា តំណាងកាសុីណូ ម៉ុកបាយបាវិតតាមរយៈចៅសង្កាត់បាវិត។
បើតាមលោក សាញ់ សាខុន ចៅសង្កាត់បាវិតបានមានប្រសាស៍ឲ្យដឹងថា៖អំណោយដែលចែកជួនពលរដ្ឋទីទាល់ក្រចំនួន២៩២គ្រួសារនាពេលនេះបានមកពីកាសុីណូ ម៉ុកបាយ តាមរយៈសង្កាត់ដើម្បីធ្វើទានជាមួយក្រុមគ្រួសារដែលទីទាល់ក្រចាស់ជរាជនពិការដែលជួបការលំបាកក្នុងជីវភាពប្រចាំក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយកម្រិតផងដែរ។
លោកចៅសង្កាត់បានមានបន្តអោយដឹងទៀតថា៖កន្លងមកជនទីទាល់ក្រចាស់ជរាខាងលើក៏ធ្លាប់មានខាងកាកបាទក្រហមកម្ពុជាក្រុងបាវិត ក៌ដូចជាអាជ្ញាធរមូលដ្ឋានបានផ្តល់ និងចែកជូនផងដែរ ប៉ុន្តែវាមិនគ្រប់តម្រូវការនោះទេគឺជួយបានមួយតែគ្រាប៉ុណ្ណោះ។
លោកចៅសង្កាត់បានថ្លែតអំណរគុណដល់លោក ឡេង អ៊ួង និងកញ្ញា សុខ គុន្ធា ដែលជាតំណាងកាសុីណូ ម៉ុក បាយ ដែលបានចូលរួមជួយសង្គមក្នុងការចែករំលែកនូវទេយ្យទានគ្រឿងឧបភោគបរិភោគដើម្បីជួយសម្រួលក្នុងជីវភាពរបស់ពលរដ្ឋនៅក្នុងមូលដ្ឋានមិនតែប៉ុណ្ណោះបង្ហាញអោយឃើញពីវប្បធម៌ចែករំលែកដែលជាគំរូមួយដ៏ល្អក្នុងសង្គមជាតិខ្មែរ
លោកចៅសង្កាត់បាវិតក៏អំពាវនាវសុំឲ្យសប្បុរសជនបន្តជួយឧបត្ថម្ភបន្តទៀតដល់គ្រួសារទីទាល់ក្រដោយពួកគាត់ខ្វះខាតខ្លាំង។អំណោយដែលពលរដ្ឋទីទាល់ក្រ ជនពិការភាព ចាស់ជរា ចំនួន២៩២គ្រួសារ ទទួលបាននាពេលនេះក្នុងម្នាក់ៗ៖ទី១.អង្កចំនួន៥០គីឡូ មីកេះ ឃីតមួយកញ្ចប់៕