ស្រុកតាំងគោក បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង៥៦១ម៉ែត្រ ចំណាយថវិកា នៅឃុំស្វាយភ្លើង

កំពង់ធំ.នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ លោក​ ហាក់​ ម៉ុងហួត​ អភិបាលស្រុកតាំងគោក​ បានអញ្ជេីញជាអធិបតី ក្នុងពិធីបេីកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង៥៦១ម៉ែត្រ នៅឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ។

លោក ចាន់ ប៊ុនសារ មេឃុំស្វាយភ្លើង បានឡើងរាយការណ៍សង្ខេបពីគម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង៥៦១ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ទទឹង៥ម៉ែត្រ ចំណាយថវិកា២៩៩,៥៧៤,០០០រៀល ប្រើប្រាស់មូលនិធិឃុំឆ្នាំ២០២៣ ។

នៅក្នុងឱកាសនោះផងដែរលោក ហាក់ ម៉ុងហួត អភិបាលនៃគណៈអភិបាលស្រុកតាំងគោក បានថ្លែងអំណរគុណទៅដល់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុង ឃុំស្វាយភ្លើង ទាំងអស់ដែលបានសហការយ៉ាងល្អនៅក្នុងដំណើរការនៃការសាងសង់ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព។ លោកអភិបាលស្រុកតាំងគោក ក៏បានបញ្ជាក់ផងដែរថា សម្រាប់ផ្លូវលំមួយខ្សែនេះមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ឡើយ គឺបានមកពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ ប្រទេសកម្ពុជាសព្វថ្ងៃនេះកំពុងតែអភិវឌ្ឍទៅលើគ្រប់វិស័យ មិនថាទីក្រុង ឬទីជនបទឡើយ ការអភិវឌ្ឍទាំងនេះក៏ដោយសារប្រទេសមានសុខសន្តិភាព ដូច្នេះសូមបងប្អូនចូលរួមថែរក្សាសន្តិភាពឱ្យបានគង់វង្ស។ បើគ្មានសន្តិភាពក៏គ្មានការអភិវឌ្ឍនសមិទ្ធផលនេះមានគុណប្រយោជន៍ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរចេញចូល ឆ្លងកាត់ ដឹកទំនិញផលិតផល កសិផលផ្សេងៗទៅកាន់ទីផ្សារបានយ៉ាងងាយស្រួល ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានទឹកចិត្តសប្បាយរីករាយ។

លោក​ អភិបាលស្រុកតាំងគោក ក៏បានផ្តាំផ្ញើ និងសំណូមពរឱ្យការសាងសង់ត្រូវអនុវត្តឱ្យបានស្របតាមបទដ្ឋានបច្ចេកទេស ធានាគុណភាព និងមានសោភ័ណភាព ព្រមទាំងគោរពឱ្យបាននូវពេលវេលាកំណត់។ អាជ្ញាធរដែនដី ត្រូវផ្តល់កិច្ចសហការជាមួយក្រុមការងារសាងសង់ ក្នុងការបង្កលក្ខណៈងាយស្រួល ដើម្បីឱ្យក្រុមការងារមានលទ្ធភាពខ្ពស់ក្នុងការសាងសង់ បានលឿន និងទាន់ពេល ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ មានសុជីវធម៌ក្នុងការបើក។

You might like

Leave a Reply

Your email address will not be published. Required fields are marked *