កំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានលើកឡើងថា គុណបំណាច់ដ៍ធំធេងរបស់អតីតយុទ្ធជន គឺជាការរួមចំណែក ស្ដានិងកសាងប្រទេសជាតិឲ្យមានសុខសន្តិភាព ដែលការលើកឡើងយ៉ាងដូច្នេះគឺក្នុងឪកាសដែលលោកឧត្តមសេនិយ៍ទោ ជួបសំណេះសំណាល់ជាមួយអតីតយុទ្ធជន នៅទីតាំងដីសប្បទានសង្គមកិច្ចភូមិដងក្ដា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី១៣ សីហា ២០២៣កន្លងទៅនេះ។
ជាមួយគ្នានោះដែ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសមាជិក និងគ្រួសារសមាជិក ដែលចូលរួមគោរពអនុវត្ត យ៉ាងម៉ឹងម៉ាត់តាមគោលនយោបាយនានា របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សំដៅធ្វើយ៉ាងណា ផ្ដល់សុខុមរម្យនា ជូនប្រទេសជាតិ ។
លោកឧត្តមសេនីយ៍ទោ បានបន្ថែមថាស្នាដៃ និងគុណបំណាច់ របស់អតីតយុទ្ធជន ចំពោះជាតិមាតុភូមិ រយៈពេលកន្លងមក បានចូលរួមចំណែក ថែរក្សា ការពារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រហូតប្រទេសជាតិ ទទួលបាន សុខសន្តិភាព ឯកភាពជាតិពេញលេញ ស្ថេរភាពនយោបាយ មានការអភិវឌ្ឍ រីកចម្រើនគ្រប់វិស័យ។ ជាកិច្ចឆ្លើយតបទៅនិងការលះបង់ដ៍ធំធេងនេះ ប្រមុខរាជរដ្ឋាភិបាលក៍ធ្វើសប្បទានសង្គមកិច្ចជាដីលំនៅដ្ឋាន និងសាងសងផ្ទះជាអំណោយថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនអតីតយុទ្ធជន និងគ្រួសារនៅទីតាំងភូមិដងក្ដារ ឃុំក្រយា ស្រុកសន្ទុកនេះ ។
លោកស្នងការ ជំរុញ ដល់សមាជិក ត្រូវខិតខំបង្ករបង្កើនផល ដាំដំណាំ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ តាមក្រុមគ្រួសារនីមួយៗ ដើម្បីជួយសម្រាលចំណាយដោះស្រាយ ជីវភាពឲ្យកាន់តែប្រសើរឡើង ។
ក្នុងឪកាសនោះដែ លោកស្នងការ ឧបត្ថម្ភ អំណោយរួមមាន :១-អតីតយុទ្ធជនទាំង ០៨ គ្រួសារ ទទួលបាន .អង្ករទម្ងន់ ១០០គីឡូ
ក្រាម .ថវិកា២០០,០០០រៀល,២-មេភូមិ ថវិកា១០០,០០០រៀល, ៣-សមាជិកអតីតយុទ្ធជនចូលរួម ៤៤ នាក់ ទទួលថវិកាមួយចំនួន,សរុបថវិកា ៥,៨៦០,០០០ រៀល ៕