កំពង់ធំ.ឯកឧត្តម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ និងឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បើកយុទ្ធនាការរកសំឡេងឆ្នោត គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានធ្វើការដង្ហែរក្បួនឃោសនាទ្រង់ទ្រាយធំ ដែលមានសមាជិក សមាជិកាចូលរួម៣២.២០០នាក់នៅទូទាំងខេត្តកំពង់ធំ។ឯកឧត្តម សុក ហៃ សមាជិកអចិន្ត្រៃយ៍ជាប្រធានគណៈឃោសនាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ ការដង្ហែក្បួនឃោសនាបោះឆ្នោត របស់បក្សប្រជាជនកម្ពុជា ធ្វើឡើងនៅគ្រប់ឃុំ-សង្កាត់ទាំង៨១ទូទាំងខេត្ត តែទីតាំងធំជាងគេ គឺនៅទីរួមខេត្ត។ នៅតាមបណ្តាឃុំសង្កាត់ទាំង៨១ ត្រូវបានរៀបចំដង្ហែក្បួនរៀងៗខ្លួន លើកលែងតែក្រុងស្ទឹងសែន ត្រូវបានដង្ហែក្បួនក្នុងខេត្តរួច ទើបបានវិលទៅឃោសនាតាមសង្កាត់វិញដោយចេញពីទីតាំងធំ នៅគល់ស្ពានឆ្លងកាត់ស្ទឹងសែនសួនច្បារសម្តេច ហ៊ុន សែន។ ក្នុងពិធីដង្ហែរបើកយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃនេះ បានប្រើប្រាស់រថយន្តធំ តូច១,៤០០គ្រឿង គោយន្ត៤៦គ្រឿង កង់បី.រឺម៉កម៉ូតូ១០គ្រឿង ម៉ូតូ៩.៧០២គ្រឿង កាណូត៧០គ្រឿង និងឧបករណ៍បំពងសំឡេង១១៥គ្រឿង។
ឯកឧត្តម ជា ចាន់តូ បានបញ្ជាក់ថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។ សូមសមាជិកសមាជិកាទាំងអស់ គាំទ្រពេញទំហឹងសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។ ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺការពារសន្តិភាព និងស្ថិរភាព ធានាអនាគតរុងរឿង របស់យុវជន និងកុមារ ។