ឯកឧត្តម អ៊ី ឈាន ដឹកនាំ ពិធីបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន មានដង្ហែជិត ១០០០០នាក់

ខេត្តប៉ៃលិន ៖ ឯកឧត្តម អ៊ី ឈាន ប្រធាន ក្រុមការងារថ្នាក់កណ្ដាល និង លោក ជំទាវ បាន ស្រីមុំ ប្រធានគណបក្ស ប្រជាជនកម្ពុជា ខេត្តប៉ៃលិន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំ ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សប្រជាជន កម្ពុជា ខេត្តប៉ៃលិន មានសមាជិក សមាជិកា ជិត ១០០០០នាក់(មួយម៉ឺន នាក់)។

សូមជម្រាបថា គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ។

គណបក្សនយោបាយ ដែលត្រូវបាន ទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨គណបក្ស មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និង ត្រូវមានការយោគយល់ អធ្យាស្រ័យគ្នា ទៅវិញទៅមក៕ ដោយ។ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *