គណបក្សប្រជាជនកម្ពុជាបើកយុទ្ធនាការឃោសនាបោះឆ្នោត ថ្ងៃដំបូងស្រុកបារាខេត្តកំពង់ធំយណ៍​ និងស្រុកតាំងគោក

កំពង់ធំ. ឯកឧត្តម ថោង ខុន អនុប្រធានទី១​ ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍​ និងស្រុកតាំងគោក និងលោក លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា​ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិកគណបក្សជាង​ ៧,០០០នាក់​ បើកយុទ្ធនាការឃោសនាបោះឆ្នោត នៅស្រុកបារាយណ៍​ និងស្រុកតាំងគោក ហើយបានអំពាវនាវដល់សមាជិកបក្សនិងប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់គ្នា។

*សម្រាប់ការដង្ហែរក្បូនបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកបារាយណ៍ មានអ្នកចូលរួមជាង ៣,០០០នាក់ ចាប់ដង្ហែពីមុខវត្តស្វាយជីអោក ដល់ឃុំគគីរធំ។

*សម្រាប់ការដង្ហែរក្បូនបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកតាំងគោក​ មានអ្នកចូលរួមជាង ៣,០០០នាក់ ចាប់ដង្ហែពីមុខវត្តស្វាយជីអោក​ ទៅតាមឃុំរៀងៗខ្លួន។

នាឱកាសនោះ ឯកឧត្តម ថោង ខុន បានថ្លែងបញ្ជាក់ថា​ គណបក្សប្រជាជនកម្ពុជា​ ជាគណបក្សដែលបានសង្គ្រោះជាតិ និងជីវិតប្រជាជនពីរបបប្រល័យពូជសាសន៍នៃបនឃោរឃៅផុតលេខ (ឆ្នាំ១៩៧៥ ដល់ ១៩៧៩) ដោយបានទទួលជ័យជម្នះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្ត្រ​ ហេីយបើគ្មានគណបក្សប្រជាជនកម្ពុជា និងអ្នកតស៊ូដែលបានពលី លះបង់សាច់ស្រស់ ឈាមស្រស់ ដែលជាសមាជិកគណបក្សដ៏អង់អាចទេនោះ មិនមានការអភិវឌ្ឍដូចថ្ងៃនេះឡើយ។

លោក  បានឱ្យដឹងទៀតថា​ មកដល់ថ្ងៃនេះគណបក្សប្រជាជនកម្ពុជាដែលមានកំណើតពីប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន បានប្រឹងប្រែងអស់សមត្ថភាព ប្រាជ្ញាស្មារតី បម្រើប្រជាជន ការពារបានសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាពទូទាំងប្រទេស។

ជាមួយគ្នានោះដែរ លោកក៏បានថ្លែងអំណរគុណសមាជិក សមាជិកាគណបក្ស និងអ្នកគាំទ្រគណបក្សទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃ ចូលរួមក្នុងពិធីដង្ហែក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោត ដែលនេះបង្ហាញឲ្យមហាជនបានឃើញពីកម្លាំងគាំទ្រដ៏ធំរបស់គណបក្សប្រជាជនកម្ពុជា និងការដឹកនាំប្រទេសទៅរកវឌ្ឍនភាព ការអភិវឌ្ឍ ភាពសុខដុមរមនា មានសន្តិភាពពេញលេញបរិបូណ៌ ដោយមិនមានគណបក្សនយោបាយណាធ្វើបានដូចគណបក្សប្រជាជនកម្ពុជាឡើយ។

លោក បានស្នើឱ្យក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ និងគណបក្សស្រុក គណបក្សឃុំ សហការគ្នា ដើម្បីចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោត។ សូមសមាជិក សមាជិកាបក្សទាំងអស់ត្រូវត្រៀមលក្ខណៈ និងឯកសារបម្រើដល់ការបោះឆ្នោត (អត្តសញ្ញាណប័ណ្ណ ឬឯកសារ ឯ.អ) ដើម្បីទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានលំដាប់លេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសញ្ញាសម្គាល់។

នាឱកាសនោះដែរលោក លី សាម៉េត ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ​ ទាំងសមាជិកគណបក្សប្រជាជនចាស់​ និងសមាជិកគណបក្សប្រជាជនកម្ពុជា​ថ្មី​ ដែលទេីបមកពីគណបក្សដ៏ទៃទៀត​ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ជាបន្តទៀត​ ដែលមានសម្តេចតេជោ​ ហ៊ុន​ សែន​ ជាប្រធាន​ ដេីម្បីបានបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចំរេីនបន្ថែមទៀត​ និងបន្តគាំទ្រ​លោក​ ហ៊ុន​ ម៉ាណែត​ ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត់ផងដែរ។

គួរជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅរយៈពេល២១ថ្ងៃ

សូមបញ្ជាក់ថា ក្នុងការហែក្បូនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ បានប្រព្រិត្តទៅតាមរដ្ឋបាលស្រុករបស់ខ្លួនយ៉ាងអធិកអធមតាមរថយន្ដតូច ធំ ម៉ូតូជាច្រើនគ្រឿង ដោយមានការលាយឡំសម្លេង ឃោសនសព្វ និងសម្រែកឃោសនា ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

You might like

Leave a Reply

Your email address will not be published. Required fields are marked *