ឯកឧត្ដម ប្រធានគណៈកម្មាការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ នាំយកថវិកាបេឡាមរណៈសង្គ្រោះទៅប្រគល់ជូនគ្រួសារនៃសពអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារចំនួន០២គ្រួសារ

ខេត្តព្រះវិហារ៖ រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ ស.អ.ក ខេត្ត និងអាជ្ញាធរមូលដ្ឋានទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងនាំយកថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៨,០០០,០០០រៀល(ប្រាំបីលានរៀល) ព្រមទាំងលិខិតរំលែកមរណទុក្ខពីរច្បាប់ទៅជូនដល់គ្រួសារនៃសពចំនួនពីរ។ ១.ឈ្មោះ សួន សាវុន ភេទប្រុស អាយុ៤៨ឆ្នាំ មុខសញ្ញាពិការ ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ទទួលមរណភាព នៅភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ២.ឈ្មោះ ប៉ុល សុីថា ភេទប្រុស អាយុ៦០ឆ្នាំ មុខសញ្ញាពិការ ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ទទួលមរណភាព នៅភូមិស្រអែម ឃុំកន្ទួត ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។

ស្ថិតក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារនៃសពអតីតយុទ្ធជនពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្ដម   នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគម ឯកឧត្ដម មេបញ្ជាការកងទ័ពជើងគោក  និងលោកជំទាវផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *