ឯកឧត្តម អ៊ី ឈាន សម្ពោធដាក់អោយប្រើប្រាស់អាគារទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជា ភូមិកំពង់ចម្លងក្រោមក្នុងស្រុកសាលាក្រៅ

ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាព ពិធីសម្ពោធដាក់អោយប្រើប្រាស់អគារទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជា ភូមិកំពង់ចម្លងក្រោម ស្ថិតនៅភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ី ឈាន  ប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ចុះជួយខេត្តប៉ៃលិន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំកំពូល របស់គណៈបក្សប្រជាជនកម្ពុជា ជាច្រើនរូបទៀត ដែលជានិច្ចជាកាលតែងបានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅ របស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈបក្សប្រជាជនកម្ពុជាគ្រប់ៗ រូបផងដែរ ។

ឯកឧត្តមប្រធានក្រុមការងារ បានមានប្រសាសន៍បញ្ជាក់ថា ៖ «មូលហេតុ ដែលគណៈបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសបានយូរអង្វែងជាងគេ ក៏ដោយសារមានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់ប្រជាជន ហើយគណៈ បក្សប្រជាជនកម្ពុជា គឺកើតឡើងដោយប្រជាជន ជារបស់ប្រជាជន និងបម្រើផលប្រយោជន៍ទូទៅជូនប្រជាជនគ្រប់កាលៈទេសៈ»។  ដូចនេះ យើងត្រូវនាំគ្នាប្តេជ្ញាចិត្តថាត្រូវស្រលាញ់ ការពារ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះអោយបានគ្រប់ៗគ្នាកុំបីខានឡើយ ជាពិសេសបោះឆ្នោតគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនដឹកនាំកម្ពុជានាពេលអនាគត់៕ដោយ ៖ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *