ផលិតផលសម្លាប់មេរោគ ដែលមានជែលលាងដៃ និងសាប៊ូបោកខោអាវ សរុបចំនួន ៨២០កេស ស្មើនឹងទឹកប្រាក់ប្រមាណ១៦,០០០ដុល្លារ ត្រូវបានក្រុមហ៊ុនយូនីលីវើ(ខេមបូឌា)លីមីតធីត ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ ផលិតផលសម្លាប់មេរោគ ដែលមានជែលលាងដៃ និង​សាប៊ូ​​បោកខោអាវ សរុបចំនួន ៨២០កេស ស្មើនឹងទឹកប្រាក់ប្រមាណ១៦,០០០ដុល្លារ ត្រូវបានក្រុមហ៊ុនយូនីលីវើ(ខេមបូឌា)លីមីតធីត ប្រគល់​ជូនរដ្ឋបាលរាជធានីភ្នំពេញ ។ ពិធីប្រគល់និងទទួល ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុនយូនីលីវើ(ខេមបូឌា)លីមីតធីត នៅសាលារាជធានីភ្នំពេញ។

តំណាងក្រុមហ៊ុនយូនីលីវើ(ខេមបូឌា)លីមីតធីតបានបញ្ជាក់ថា៖អំណោយដែលយកមកប្រគល់​​ជូនរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ ជាប្រភេទផលិតផលសម្រាប់​​​សម្លាប់មេរោគ ជែលលាងដៃ និងសាប៊ូបោកខោអាវ ដែលមានចំនួន៨២០កេស ស្មើនឹងទឹកប្រាក់១៦,០០០ដុល្លារ គោលបំណងដែលក្រុមហ៊ុនផ្ដល់មករដ្ឋបាលរាជធានីភ្នំពេញនេះ គឺដើម្បីឱ្យរដ្ឋបាលរាជ​​ធានីភ្នំពេញ បានចែកជូនដល់មន្ត្រីជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសចែកចាយនៅ​ក្នុងទីតាំងចត្តាឡីស័ក មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងសហគមន៍ប្រជាពលរដ្ឋក្រីក្រផងដែរ ។ នៅក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណ​​យ៉ាងជ្រាល​​ជ្រៅចំពោះក្រុមហ៊ុន unilever cambodia limited ដែលបានផ្ដល់នូវទឹកសម្លាប់មេរោគ ជែលលាង​ដៃនឹង​សាប៊ូបោកខោអាវមួយចំនួននេះ ។

ឯកឧត្តមសន្យាថា នឹងយកផលិតផលទាំងអស់នេះ ទៅបែងចែកទៅតាមអ្វីដែល​​ក្រុម​​ហ៊ុនចង់បាន ព្រោះថា ជំងឺកូវីដ-១៩ បានឆ្លងរាលដាលចូលសហគមន៍ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ដោយការខិតខំប្រឹងប្រែងពីអាជ្ញាធរ
មានសមត្ថកិច្ច ក៏ដូចជាការចូលរួមសហការល្អ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ឃើញថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា រាជធានីភ្នំពេញយើងអាចគ្រប់គ្រងបាន ដែលធានាសុវត្ថិភាព សុខភាពរបស់ប្រជាពលរដ្ឋ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *