ស្ទឹងត្រែង៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លើកទឹកចិត្តដល់សិស្សនគរបាលក្របខ័ណ្ឌថ្មីជំនាន់ទី១៧ ចំនួន១៨២នាក់ ទៅដល់មូលដ្ឋានត្រូវ ខិតខំសិក្សាយកបទពិសោធន៍ជាក់ស្តែងបន្ថែម និង ប្រឹងប្រែងអនុវត្តការងារជំនាញឱ្យបានខ្ជាប់ខ្ជួន ដើម្បីបំរើប្រជាជននៅមូលដ្ឋាន ឱ្យមានប្រសិទ្ធភាព និងមានភាពស្មោះត្រង់ចំពោះជាតិ និងរាជរដ្ឋាភិបាល ។
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៧ នៅសាលានគរបាលជាតិភូមិភាគ១ខេត្តស្ទឹងត្រែង ថ្ងៃទី០៩មិថុនាឆ្នាំ២០២៣ ឯកឧត្តម សន្តិបណ្ឌិត បាន់អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៍ខ្ពស់ខ្ពស់សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៏ថា៖កិច្ចការងារនេះប្អូនៗជាមន្ត្រីក្របខណ្ធថ្មីបានបញ្ជាប់វគ្គសិក្សារៀនសូត្រ ហ្វឹកហាត់ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ពីគ្រូបង្ហាត់បានល្អ និងទទួលវិញ្ញាបនបត្រជាផ្លូវការហើយ។
ឯកឧត្តម សន្តិបណ្ឌិត មានប្រសាសន៍បន្ថែមថា៖ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៍ដូចជាប្រមុខរាជរដ្ឋាភិបាលចង់ឃើញប្អូនៗ ពេលទៅមូលដ្ឋានបំពេញការងារបានល្អបំរើការងារសង្គមជាតិ ឱ្យឆ្លើយតបទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយត្រូវសិក្សាយកបទពិសោធន៍ពីរៀបច្បងបន្ថែម និងបង្កើនការទំនាក់ទំនងល្អផងដែរ ពីព្រោះថាមេរៀនយើង និងយកបទពិសោធន៍ ទៅលើបទល្មើស ផ្សេងៗ ដែលការកើតមាន ដូចជាបទល្មើសព្រហ្មទណ្ឌ បទល្មើសជួញដូរមនុស្ស ជួញដូរគ្រឿងញៀន អញ្ចឹងសុំឱ្យនាយកសាលា ក៍ដូចជាមន្ត្រីនៅសាលារបស់យើង ធ្វើយ៉ាងណាទំនាក់ទំនងល្អ ជាមួយអាជ្ញាធរមួលដ្ឋាន ភូមិឃុំ ដើម្បីធ្វើប្រតិបត្តិការល្អ ទំនាក់ទំនងល្អ ។
លោកឧត្តមសេនីយ៏ទោអ៊ុកសារ៉ាយនាយកសាលានគរបាលជាតិភូមិភាគ១ស្ទឹងត្រែង បានបញ្ជាក់ថា៖មន្ត្រីនគរបាលក្នុងវគ្គនេះក៍ដូចវគ្គមុនៗដែរ ពិតជាមានចំណេះដឹងជំនាញវិជ្ជាជីវៈល្អ ព្រោះបានបញ្ចាប់ការសិក្សាទៅតាមការគ្រោងទុក ដោយធ្វើការសិក្សា ហ្វឹកហាត់ អស់រយៈពេល ចំនួន៤ខែ ។
លោកឧត្តមសេនីយ៏ទោ មានជំនឿថា៖ មន្ត្រីនគរបានទាំង១៨២នាក់ មានសមត្ថភាពចេះបង្ហាញពីឥរិយាបថថ្មី-មានលក្ខណៈសម្បត្តិគ្រប់គ្រាន់-មានសីលធ៌មល្អ- មានការទទួលខុសត្រូវលើការងារ- មានភាពស្មោះត្រង់-ធ្វើឱ្យថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋ មានជំនឿទុកចិត្ត ។
លោកគឹមបញ្ញាតំណាងឱ្យមន្ត្រីនគរបានទទួលបានការបញ្ជាប់វគ្គទី១៧ បានឡើងធ្វើសច្ចាប្រណិធាន អះអាងថា៖និង ស្មោះត្រង់ចំពោះជាតិ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល អង្គភាព និងខិតខំបំពេញការងារ បំវើប្រជាពលរដ្ឋដោយស្មោះត្រង់ និងស្មោះអស់ពីដួងចិត្ត ។
សូមបញ្ជាក់ថា៖វគ្គបណ្តុះបណ្តាលជំនាន់ទី១៧នេះមានសិស្សជាមន្ត្រីនគរបាល មកពីខេត្តត្បូងឃ្មុំ -ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង សរុបចំនួន១៨២នាក់ សិក្សាទទួលបាននិទេ្ទស Aចំនួន១នាក់, និទ្ទេស B បូក ២៦នាក់, B ល្អ៤៦នាក់. C ៧៣នាក់. E ៣៥នាក់ និងបានវិលទៅបំពេញការងារតាមខេត្តរៀងៗខ្លួនវិញ ៕