មេដាយកិត្តិយសការពារជាតិចំនួន៣៦៥មេដាយ ត្រូវបានធ្វើពិធីបំពាក់ជូនសមាជិកសមាជិការសមាគមនអតីតយុទ្ធជនកម្ពុជា ក្រុងព្រះវិហារ ខេត្តព្រះវិហារ

ដោយ៖ស៊ឹម ចរិយា

ព្រះវិហារ៖ នាព្រឹកថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២៣នេះ សមាគមនអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារ បានរៀបចំពិធី បំពាក់មេដាយកិត្តិយសកាពារជាតិ ជូនអតីតយុទ្ធជនកម្ពុជា ក្រុងព្រះវិហារ ចំនួន ៣៦៥នាក់។ ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្ដម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។

ក្រោយពីបាន ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារ បានរាយការណ៏និងអានសារលិខិតរបស់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន រួចមក  ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាល និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ដែលបានប្រទានគ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនរបស់យើងដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងប្រជាជនកម្ពុជា ព្រមទាំងបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែនជាប្រមុខ អនុវត្តនូវគោលនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាពនិងការឯកភាពជាតិពេញលេញសព្វថ្ងៃនេះ ឯកឧត្តមប្រធានកិត្តិយស បានពាំនាំនូវប្រសាសន៏ផ្ដាំផ្ញើរសួសុខទុកពីសំណាក់សម្ដេច តេជោ ជាប្រធាន រួមនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាគមអតីតយុទ្ធទាំងអស់ចែកជូនដល់បងប្អូនសមាជិកសមាជិការសមាគមយើងផងដែរ។

នាឱកាសនេះដែរ ឯកឧត្តម ប្រធានបានសូមកោតសរសើរនូវវីរភាពដ៏អង់អាចក្លាហានរបស់អតីតយុទ្ធជន ដែលបានចូលរួមចំណែកស្វែងរកសន្តិភាពជូនជាតិនិងប្រជាជន ដែលលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ នៅក្នុងឱកាសបំពាក់មេដាយនោះដែរ ឯកឧត្តម ប្រធាន បាននាំយកថវិការដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់ជូនក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀលកំដរដៃបងប្អូនផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *