ឯកឧត្ដមគីម រិទ្ធី និងលោកជំទាវបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅផ្ដល់ជូនកុមារកំព្រាក្នុងខេត្តព្រះវិហារ

ព្រះវិហារ៖ ក្រោមការយកចិត្តទុក្ខដាក់ពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងលោកជំទាវ សុខា គងពិសី នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅផ្ដល់ជូនកុមារកំព្រា នៅមជ្ឍមណ្ឌលកុមារកំព្រាខេត្តព្រះវិហារ ក្នុងឱកាសទិវាអន្តរជាតិ ១មិថុនា ឆ្នាំ២០២៣។

ពិធីនេះក៏មានការចូលរួមពីសំណាក់ លោក លោកស្រី ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនផងដែរ។

សូមបញ្ជាក់ថា អំណោយរបស់របស់ឯកឧត្តមនឹងលោកជំទាវ និងសប្បុរសជនផ្សេងៗទៀត យកទៅផ្ដល់ជូនរួមមាន គ្រែដេក សំលៀកបំពាក់ ថវិកា នឹងសម្ភារៈផ្សេងៗទៀត។ក្នុងនោះដែរ លោក អ៊ុក គឹមសាន អភិបាលរងខេត្ត បានឧបត្ថម្ភជាអង្ករចំនួន ២,០០០គីឡូក្រាម និងលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏បានឧបត្ថម្ភសូឡាចំនួន១០ សម្រាប់បំភ្លឺទីធ្លានិងផ្ទះស្នាក់នៅរបស់កុមាកំព្រាផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *