កណ្តាល ៖ មានករណីឃាតកម្មមួយ ដោយឃាតករបានវាយសម្លាប់យ៉ាងឃោរឃៅ រួចហើយរុំកន្ទេលយកទៅប្លុងចោលនៅក្នុងបរិវេណបុរីកាំងម៉េងត្រូវគេប្រទះឃើញ កាលពីវេលាម៉ោង៨ និង៣០នាទីថ្ងៃទី០៦ មិថុនា ឆ្នាំ២០២៣នេះ ស្ថិតក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
បើតាមសមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានភេទស្រី អាយុប្រហែលជិត៤០ឆ្នាំ និងជាជនជាតិចិន ។សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ជនរងគ្រោះត្រូវបានគេវាយសម្លាប់បែកមុខខ្ទេចមើលលែងយល់ រួចកាច់បំបាក់.ក និងជាំពេញខ្លួន។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែធ្វើកោសល្យវិច័យ និងការស្រាវជ្រាវស្វែងរកវត្ថុតាង ដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់ដែលជាឃាតករយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕