ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ ស្ថិតនៅក្នុងស្រុកចំនួន០២ គឺស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ មានរៀបចំពិធីចែកអំណោយរបស់រាជរដ្ឋាភិបាលដល់ប្រជា ពលរដ្ឋងាយរងគ្រោះ សរុបចំនួន៥០០គ្រួសារ ក្នុងនោះស្រុកឆែប២០០ គ្រួសារ និងស្រុកជ័យសែន៣០០ គ្រួសារ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ
និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូបផងដែរ ដែលប្រារព្ធធ្វើឡើង នៅក្នុងបរិវេណសាលាស្រុក នៃស្រុកទាំង០២។
ខណៈពេលនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋថា ទីណាបងប្អូនជួបទុកលំបាកទីនោះមានប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងបានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត ដែលជានិច្ចកាល សម្ដេចទាំងទ្វេ តែងតែខ្វល់ខ្វាយគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនរងគ្រោះ និងជនងាយរងគ្រោះ ដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬ សាសនា អ្វីឡើយ ហើយតែងបានចាត់តំណាង ឱ្យចុះអន្តរាគមន៍ ជួយសម្រាល ទុក្ខលំបាក បានទាន់ពេលវេលា គ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោលនោះទេ និងសូមបងប្អូនអញ្ជើញទោបោះឆ្នោតអោយបានគ្រប់ៗគ្នា៕