នៅច្រកទ្វាអានសេះត្រូវបានសមត្ថកិច្ចថៃបិទច្រកហាមប្រាមមិនអោយអាជីវករខ្មែរនាំផ្សិតប៉ក់ចូលទៅលក់

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ នៅច្រកអានសេះ ស្ថិតនៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ​ ត្រូវបានសមត្ថកិច្ចថៃហាមប្រាមអាជីវករខ្មែរនិងបិទច្រកមិនអោយអាជីវករខ្មែរ នាំយកផ្សិតប៉ក់ចូលទៅលក់នៅផ្សារបស់គេ។

ភ្លាមៗនោះដែរខាងកម្ពុជាមានការគាស់ហៅប្រជុំរកដំណោះស្រាយ រវៀងភាគីថៃ និងកម្ពុជាដើម្បីរកផលប៉ះពាល់នៃការហាមប្រាមនិងបិទច្រក។

ខណៈពេលនោះដែរ ភាគីទាំងពីបានប្រជុំពិភាក្សាខាងកម្ពុជាមានចំនួន៨នាក់ដឹកនាំដោយលោក ចិន ខន្តី ប្រធានស្នាក់ការច្រកអានសេះ និងជាអភិបាលរងស្រុកជាំក្សាន្តភាគីខាងថៃមានចំនួន៥នាក់ដឹកនាំដោយលោក អាក់ ថាក់ផុន ស៊ីអិន អភិបាលរងស្រុកណាំយឺន ទទួលបន្ទុកសន្តិសុខព្រំដែន។

ក្នុងការប្រជុំពិភាក្សារវៀងភាគីទាំងពីកម្ពុជា ថៃ ខាងកម្ពុជាបានសំណូមពរអោយភាគីថៃ រាល់ការប្រែប្រួលបន្ថែមកម្លាំងចំនាញមកប្រចាំការ សូមផ្ដល់ដំណឹងមកស្នាក់ការខាងកម្ពុជាផង

ថៃ បានឆ្លើយតបថា មិនមានការបន្ថែមកម្លាំងជំនាញនោះទេកម្លាំងគយមានស្រាប់តែកន្លងមកមិនទាន់មកប្រចាំការ ហើយក៏កម្ពុជាបានសំណូមពរអោយភាគីថៃ កុំរិតបន្តឹងលើទំនិញរបស់កម្ពុជាខ្លាំងពេក ជាពិសេសផ្សិតប៉ក់ រីឯទំនិញខាងលោកកម្ពុជាបានទិញមកច្រើនមុខណាស់ ក្នុងនោះភាគីថៃបានឯកភាពក្នុងការសម្របសម្រួលនាំចូលផ្សិតប៉ក់តាមច្រកនេះ តែឆ្នាំក្រោយសូមអោយកម្ពុជាធ្វើលិខិតអនុញ្ញាតិច្បាប់ជាមុនសិនទើបត្រឹមត្រូវ។

ក្រោយពីបានប្រជុំឯកភាពគ្នារួចមក ច្រកអានសេះបើកដំណើរការជាធម្មតាវិញទេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *