កម្លាំងនគបាលប្រឆាំងបទល្មើសសមត្ថកិច្ចក្រសួងសហការបង្ក្រាបបានឈើជាច្រើនមែត្រគូប

ខេត្តមណ្ឌលគិរី៖ឈើប្រណិតជាច្រើនម៉ែត្រគូបដែលត្រូវក្រុមឈ្មួញប្រមូលលាក់ទុកក្នុងព្រៃត្រៀមដឹកជញ្ជូនទៅប្រទេសវៀតណាមហើយក៏ត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃលោក យូរ ប៊ុនស្រៀង ប្រធានស្នាក់ការប្រចាំការនៅខេត្តមណ្ឌលគិរី

ដឹកនាំកម្លាំងជំនាញពាក់ព័ន្ធកម្លាំងនគរបាលខេត្តមណ្ឌលគិរី ចុះបង្ក្រាបប្រមូលដឹកជញ្ជូនយកប្រគល់ឲ្យរដ្ឋបាលព្រៃឈើចាត់ការបន្ត។

ការបង្ក្រាបនោះកម្លាំងសហការធ្វើឡើងនៅវេលាម៉ោង២០. ៣០នាទីយប់ ថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុច ភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ប្រភពឲ្យដឹងថាការជំនួញឈើប្រណិតនោះមានក្រុមឈ្មួញតែងរកស៊ីដឹកជញ្ជូនដោយលួចលាក់លើដងផ្លូវក្នុងចំណុចភូមិសាស្រ្តខាងលើនោះ។

ហើយជាក់ស្តែងនៅយប់នោះទើប លោក យូរ ប៊ុនស្រៀង ដឹកនាំកម្លាំង សហការជាមួយជំនាញពាក់ព័ន្ធចុះបង្ក្រាបបានតែម្តង។

ក្នុងការបង្ក្រាបនោះកម្លាំងក៏បានធ្វើការប្រមូលដឹកជញ្ជូនឈើប្រណិតទាំងនោះជាវត្ថុតាងទាំងអស់បានប្រគល់ឲ្យរដ្ឋបាលព្រៃឈើខេត្តធ្វើកណត់ហេតុចាត់ការបន្តតាមច្បាប់ ព្រៃឈើ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *